ហង្ស ម៉ា​រី​នី​ បន្ត​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​កុមារ​កំព្រា​ និង​ជន​ក្រីក្រ

ភ្នំពេញ ​៖ ​តារា​សម្ដែង​រាង​តូច​ច្រឡឹង​កញ្ញា ហង្ស ម៉ា​រី​នី ទោះបីជា​ត្រូវ​នឿយហត់ ​ឬ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ មិន​ថា​ទី​ជិត​ឆ្ងាយ​លំបាក​យ៉ាងណា​នោះ​ទេ ​នាង​នៅតែ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ និង​រីករាយ​ជានិច្ច​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ​ក្រីក្រ ចាស់ជរា និង​ជនអនាថា​គ្មាន​ទីពឹង។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ​តារា​សម្តែង​ និង​​​ជា​ថៅកែ​វ័យក្មេង​កញ្ញា ហង្ស ម៉ា​រី​នី ព្រម​ទាំង​ក្រុមការងារ​បាន​ចំណាយ​ពេល​ទិញ​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​រួមមាន​ដូចជា ​៖ ​អង្ករ​,​មី ,​ទឹកត្រី​, ទឹក​ស៊ីអ៊ីវ ,​នំ​កញ្ចប់ ,​ប្រេងកូឡា ​ក៏ដូច​អាហារ​រៀបចំ​ជា​ភ្លៅ​មាន់​បំពង យក​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​កុមារ​កំព្រា គ​ថ្លង់ និង​ទុរគត​ជន​នៅ​មណ្ឌល​បងប្រុស​មេត្តា ករុណា និង​មណ្ឌល​បងស្រី មេតា្ត ករុណា។

ទីកន្លែង​ដែល​ត្រូវ​បាន​កញ្ញា ហង្ស ម៉ា​រី​នី​សម្រេចចិត្ត​នាំ​យក​សម្ភារៈ​ទៅ​ឧបត្ថម្ភ​​​ជូន​ខាង​លើ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​សិលា ​សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ព្រោះ​ដោយ​នាង​មើល​ឃើញ​នៅ​ក្នុង​មណ្ឌល​ទាំងពីរ​នេះ​គឺ​មាន​ចិញ្ចឹម​សុទ្ធសឹងតែ កុមារ​កំព្រា គ​ថ្លង់ ជន​ក្រីក្រ ចាស់ជរា​គ្មាន​ទី​ពឹង អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជន​ពិការ​បាត់បង់​សមត្ថភាព​ជាដើម។

កញ្ញា​ហង្ស ម៉ា​រី​នី នា​ឱកាស​នោះ​បាន​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​​​ដល់​កុមារ​កំព្រា​ និង​គ​ថ្លង់ ​ព្រមទាំង​ទុរគត​ជន​ ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌល​ទាំងពីរ​ខាងលើ​ព្រោះថា ពួកគេ​ខ្លះ​ត្រូវ​បាន​ឪពុក​-​ម្តាយ​ ឬ​បងប្អូន​បោះបង់ចោល ហើយ​ខ្លះ​ទៀត​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ខុសប្លែក​ពី​មនុស្ស​ដទៃ​ផ្សេងទៀត​ ដែល​មាន​សុខភាព​ល្អ​និង​បាន​រស់នៅ​ជួបជុំគ្នា​គ្រួសារ។ ក្រៅ​ពី​នេះ​កញ្ញា ហង្ស ម៉ា​រី​នី ក៏បាន​បង្ហាញ​ពី​ភាព​កក់ក្តៅ​ជាមួយ​កុមារ​ទាំងនេះ​ ដោយ​បាន​ផ្តល់​អាហារ​ជា​ភ្លៅ​មាន់​បំពង សម្រាប់​ចែក​ជូន​ពួកគេ​បាន​ញ៉ាំ​យ៉ាង​ឈ្ងុយឆ្ងាញ់​ទៀតផង។

ជាមួយ​គ្នានេះដែរ​កញ្ញា ហង្ស ម៉ា​រី​នី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំង​អ្នក​រស់នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ​ដែល​តែងតែ​បាន​ជួយឧបត្ថម្ភ​រៃអង្គាស​ថវិកា​ផ្ដល់​ជូន​តាម​ការ​អំពាវនាវ​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​យក​មក​ទិញ​ជា​សម្ភារៈ​មួយ​ចំនួន​ចែក​ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់​មិន​ថា​ជន​ក្រីក្រ ឬ​កុមារ រស់​នៅ​តាម​បណ្ដា​ខេត្ត​និង​​ទី​ជនបទ​ដាច់​ស្រយាល​នោះ​ទេ ​ហើយ​រាល់​ការ​អំពាវនាវ​របស់​នាង​តែងតែ​ទទួល​បាន​ការ​គាំទ្រ ​និង​លើក​ទឹក​ផ្តល់​ជា​ថវិកា​ចូលរួម​សកម្មភាព​មនុស្សធម៌​ទាំងនេះ​ជានិច្ច៕