GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប្រកាស​ដំណើរការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិក

GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប្រកាស​ដំណើរការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិក



ភ្នំពេញ ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​សហការ​គ្នា​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិត នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។

លោក​អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ជា​សាកល​ប្រព័ន្ធ​សន្តិសុខ​សង្គម ត្រូវ​បាន​បែងចែក​ជា​៥​ផ្នែក គឺ​ទី​១.​ផ្នែក​ហានិភ័យ​ការងារ ទី​២.​ផ្នែក​ថែទាំ​សុខភាព ឬ​ធានារ៉ាប់រង​សន្តិសុខ​សង្គម ទី​៣.​ផ្នែក​ប្រាក់​សោធន៍ ទី​៤.​ផ្នែក​និកម្ម​វេលា និង​ទី​៥.​ផ្នែក​តាវកាលិក​គ្រួសារ​។ ដោយឡែក​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាម​គោលការណ៍​ជា​ធរមាន ប្រព័ន្ធ​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ត្រូវបាន​កំណត់​យក​ត្រឹម​៣​ផ្នែក​ខាងដើម គឺ​ទី​១.​ផ្នែក​ហានិភ័យ​ការងារ ទី​២.​ផ្នែក​ថែទាំ​សុខភាព ឬ​ធានារ៉ាប់រង​សន្តិសុខ​សង្គម ទី​៣.​ផ្នែក​ប្រាក់​សោធន៍ ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​ការងារ​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ជា​បី​ជំហាន គឺ​ជំហាន​ទី​១.​ការអនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ដែល​ផ្នែក​នេះ​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន ហើយ​ផ្នែក​នេះ បាន​ដំណើរការ​ដោយ​ជោគជ័យ ដែលមាន​សហគ្រាស គ្រឹះស្ថាន ជាង​៧០០០ និង​កម្មករ និយោជិត ជាង​១​លាន​នាក់ ត្រូវបាន​ចុះ​បញ្ជិការ​។ ជំហាន​ទី​២.​ការអនុវត្ត​ផ្នែក​ថែទាំ​សុខភាព ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦​នេះ​។ ជំហាន​ទី​៣.​គឺ​ការអនុវត្ត​ផ្នែក​ប្រាក់​សោធន៍ ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។​

នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​បញ្ជាក់​ថា តាម​បទពិសោធន៍​អន្តរជាតិ​ការ​អនុវត្តន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​បានល្អ ជា​កម្លាំង​ចលករ​បន្ថែ​ម​ជំរុញ​ផលិតភាព​ពលកម្ម​តាមរយៈ​ការ​ឲ្យ​មាន​ភាពកក់ក្តៅ ភាព​មាន​សង្ឃឹម​ក្នុង​ការងារ​របស់​កម្ម​ករ និយោជិត ដោយសារ​អាទិភាព នៃ​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ការទុកចិត្ត និង​មាន​និរន្ត​ភាព ហើយ​វា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការរួមចំណែក នៃ​ការទទួលខុសត្រូវ​ក្នុងសង្គម​របស់​និយោជក បន្ថែម​លើ​កិច្ចការ​សង្គម​ជាច្រើន​ទៀត ដែល​និយោជក​បាន​ចូលរួម​។ ហើយ​តាម​គំរោង​របប​សន្តិសុខ​ថ្មី​នេះ នឹង​អនុវត្ត​ឲ្យ​បាន ៣៦​ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ​២០១៦ ដែល​មាន​កម្មករ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ត្រូវធ្វើ​ឲ្យ​បាន​ទាំងអស់​។

លោក​បាន​លើក​ឡើង​ថា គោលបំណង​នៃ​ការរៀបចំ​ជំហាន​ទី​២ គឺ​ផ្នែក​ថែទាំ​សុខភាព និង​ធានា​នូវ​ការ​គាំពារ​សុខភាព​ជូន​កម្មករ និយោជិក ២៤​ម៉ោង​លើ​២៤​ម៉ោង រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​មួយ ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ស្តីពី​ពី​ការ​បង្កើត​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​។ ដូច្នេះ​ដើម្បី​អនុវត្ត​អនុក្រឹត្យ​ឲ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ទទួលខុសត្រូវ​ខ្ពស់ លោក​សង្ឃឹមថា នាយក សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ យកចិត្តទុកដាក់​និង​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ខ្លឹមសារ និង​បែបបទ នីតិវិធី នៃ​ការ​ចូល​ជា​កាតព្វកិច្ច​ក្នុង​របប​សន្តិសុខ​សង្គម​ថ្មី​នេះ បន្ថែម​លើ​ផ្នែក​ហានិភ័យ​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​៕

GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប្រកាស​ដំណើរការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិក GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប្រកាស​ដំណើរការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិក GMAC និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប្រកាស​ដំណើរការ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិក