ប្រកាស​តែងតាំង​ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌចំការមន

ប្រកាស​តែងតាំង​ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌចំការមន



ភ្នំពេញ ៖ ការិយាល័យ​ភូមិបាល​ខណ្ឌចំការមន​បាន​ត្រូវ​ប្រកាស​ប្រធានការិយាល័យ​ថ្មី​ក្រោម​អធិបតីភាព​លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ដោយមាន​ការចូលរួម ពី​គណៈ​អភិបាលខណ្ឌ លោក​ប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​ក្នុង​ខណ្ឌចំការមន។

ក្រោយពី​ការឡើង​ប្តេជ្ញាចិត្ត​របស់លោក ឡឹ​ក ចិន្តា ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌចំការ​មន​រួចមក ។ លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​នគរូបនីយកម្ម​សំណង់ និង​សុរិយោ​ដី​រាជធានី​បាន​មានប្រសាសន៍​ក្រើនរំលឹក​លើ​បញ្ហា​សាមគ្គីភាព​ផ្ទៃក្នុង​ដែលជា​បញ្ហាសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ទៅ​នឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ​ការិយាល័យ​ភូមិបាល​ខណ្ឌ​នេះ​គឺជា​សេនាធិការ​ស្ថិត​នៅ​ក្រោម​ការដឹកនាំរ​បស់​គណៈ​អភិបាល​ខ​ណ្ឌ​ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ដោយ​ប្រើ​ជំនាញ​លើ​ច្រកចេញចូល​តែមួយ​សម្រាប់​សំណង់​៥០០​ម​២ និង​អាគារ​កំពស់ E¬0 ។ នេះ​ជា​គោល​ការ​ច្រក​ចេញ​ចូល​តែមួយ​ដោយ​យើង​ចង់អោយ​ច្រកចេញ​ចូល​តែមួយ​មាន​អគារ​កម្ពស់​៤​ជាន់។

លោក​បន្ត​ថា ការិយាល័យ​ភូមិបាល​មាន​ភារកិច្ច​រៀបចំ​សំណង់​ដោយសារតែ​ក្នុង​ឆ្នាំ​២០៣៥ យើង​ត្រូវការ​ប្លង់​មេ​ដូច្នេះ​ហើយ​យើង​ត្រូវការ​ធនធានមនុស្ស។ ការ​ផ្តល់​សេវា​នេះ​សំណង់​ត្រូវ​មាន​រយៈពេល​១៥​ថ្ងៃ គូ​ប្លង់​ដោយ​ការិយាល័យ​ភូមិបាល​ដែលមាន​៥០០​ម​២ ចុះក្រោម ។ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ដែល​បាន​យកចិត្តទុកដាក់​បំផុត​ទៅនឹង​សេវាសាធារណៈ​ដោយ​ការបង្ហាញ​នៅ​យន្តការ​មួយ​ការទាក់ទាញ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ។

លោក អៀង អូន​នី អភិបាលរង​រាជធានី​បាន​មានប្រសាសន៍​ដែរ​ថា ការ​បង្ខិត​សេវា​ឲ្យ​មក​ជិត​ប្រជាពលរដ្ឋ​លើ​ការ​កែទម្រង់​រដ្ឋបាល​ពី​មុន​មក​ក្រសួង​ជា​អ្នក​តែងតាំង​ប្រធាន​មន្ទីរ​តែ​ក្នុង​កំណែ​ទម្រ​ង​ថ្មី​នេះ​ប្រធាន​មន្ទីរ​ត្រូវ​បាន​ក្រសួង​ជា​អ្នក​តែងតាំង​ក៏ប៉ុន្តែ​អនុប្រធាន​មន្ទីរ​ចុះក្រោម​រដ្ឋបាល​មូលដ្ឋាន​ដោយ​អភិបាលខេត្ត​ក្រុង​ជា​អ្នក​តែងតាំង​វិញ។ នៅ​ក្នុង​ទស្សវត្សរ៍​ទី​៧០ យើង​មើល​ឃើញ​ថា ក្នុង​រាជធានី​មានតែ​ខណ្ឌ​៤​ប៉ុណ្ណោះ​តែ​រហូតមកដល់​បច្ចុប្បន្ន​យើង​មាន​១២​ខណ្ឌ​ទៅ​ហើយ។ លោក​បាន​មានប្រសាសន៍​ទៅ​និង​កិច្ច​សហការ​គ្នា​ឲ្យ​បាន​ល្អ​រវាង​មន្ត្រី​ជំនាញ ទៅ​នឹង​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរឡើង៕