គ្រួសារ​យោធិន​ពិការ​ក្រីក្រ ​បាន​ទទួល​ថវិកា​៥​លាន​រៀល ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន​ សែន​

គ្រួសារ​យោធិន​ពិការ​ក្រីក្រ ​បាន​ទទួល​ថវិកា​៥​លាន​រៀល ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន​ សែន​



កំពង់ឆ្នាំង ​៖ ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុន សែន ​ប្រធា​ន​កាកបាទ​ក្រហម​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម គីម ប៊ុន​ថា​ន នាយករង​ខុទ្ទ​កាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​ខេមរភូមិន្ទ រួម​ដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​, លោក​ឧត្តម​សេ​នីយ៍​ទោ អ៊ុំ សុខ នាយករង​ទីចាត់ការ​បុគ្គលិក​អគ្គ​បញ្ជាការ ,​លោក​ឧត្តមសេនីយ៍​ត្រី ធន់ ធឿន មេ​ប​ញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង ,​ប្រធាន​ ថោង ​ចំរើន​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ និង​លោក ​ប្រាក់​ សោ​ភ័​ណ្ឌ ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត ​បាន​នាំ​យក​ថវិកា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន​៥​លាន​រៀល​ឧបត្ថម្ភ​ជូន​គ្រួសារ​យោធិន​ពិការ​ជើង​ទាំង​ប្ដី​ទាំ​ង​ប្រពន្ធ​ ឈ្មោះ ស៊ីវ សីហា ដល់​លំនៅ​ដ្ឋាន​ក្នុងភូមិ​ព្រែក​ឆ្តោរ ឃុំ​កំពង់​អុស ​ស្រុក​ជល​គី​រី ខេត្ត​កំពង់​ឆ្នាំង​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន បាន​មានប្រសាសន៍​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ទាំង​៣​តែងតែ​គិតគូរ​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​,​ចាស់ជរា​គ្មាន​ទីពឹង​,​ កុមារ​កំព្រា​ ជាពិសេស​ជន​ពិការ​ ដែល​ជួប​ការ​លំបាក ដោ​យ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឲ្យ​ឯកឧត្តម​ចុះ​ស្រាវជ្រាវ​រក​សៀវភៅ​គោល​របប​ប្រ​ចាំ​ខែ​ ដែល​យោធិន​ពិការ​ ឈ្មោះ ស៊ីវ សីហា បាន​លក់​ឲ្យ​គេ​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ការ​ទូទាត់​សង​អ្នកទិញ​ផ្តាច់ និង​យក​ឯកសារ​មក​ប្រគល់​ជូន ​លោក ស៊ីវ សីហា បាន​បើកប្រាក់​របរ​បន្ត​របស់​ខ្លួន​ចាប់ពី​ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ​។​

លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​ថវិកា​រប​ស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហម​ដែល​ឯកឧត្តម​នាយ​ឧត្តម​សេ​នី​យ៍​នាំ​យក​មក​ប្រគល់​ជូន លោក ស៊ីវ សីហា មាន​ចំនួន​៥​លាន​រៀល ក្នុង​នោះ​បាន​ទូទាត់​សង​អ្នក​ទិ​ញ​សៀវភៅ​អស់​ចំនួន​២.៥០០.០០០​រៀល និង​នៅសល់​២.៥០០.០០០​រៀល​ទៀត សម្រាប់​ជួយ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ​និង​បង្កើន​មុខ​របរ​ក្នុង​ការ​ចិញ្ចឹមជីវិត​បន្ត​ទៀត​។ លោក​បាន​បញ្ជាក់​ទៀត​ថា​សម្ដេច​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ជួយ​ទិញ​ដី​ជូន​គ្រួសារ លោក ស៊ីវ សីហា រួចហើយ​ចំនួន​១​លាន​រៀល ដែល​មាន​ទទឹង​ទទឹង​១០,៥​ម៉ែត្រ និង​បណ្តោយ​១៥​ម៉ែត្រ ហើយ​សម្ដេច​ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​នឹង​ជួយ​សង់ផ្ទះ​ជូន​គ្រួសារ​យោធិន​ពិការ​រូប​នេះ​បន្ត​ទៀត​នា​ពេល​ខាង​មុខ ដែល​មាន​ទទឹង​៥ និង​បណ្តោយ​៦ ម៉ែត្រ ​ដើម្បី​ឲ្យ​គ្រួសារ​នេះ​មានផ្ទះ​ស្នាក់​នឹង​គេ​។​

លោក ស៊ីវ សីហា និង​ភរិយា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ​ហ៊ុន សែន ​ដែល​បាន​ជួយ​ដល់​គ្រួសារ​លោក​ដែល​កំពុង​ជួប​ការ​លំបាក​។​ លោក​ ស៊ីវ​ សីហា​ និង​ភរិយា បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ជួ​យ​បីបាច់​ថែរក្សា​សម្ដេច​ទាំងពីរ ​ព្រមទាំង បុត្រា បុត្រី និង​ចៅៗ​របស់​សម្ដេច​សូម​ឲ្យ​ជួបប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មាន​សុខ​សន្តិភាព និង​កាន់តែ​រីកចម្រើន​រុងរឿង​ថ្កុំថ្កើង​ឡើង​ថែមទៀត​៕​

គ្រួសារ​យោធិន​ពិការ​ក្រីក្រ ​បាន​ទទួល​ថវិកា​៥​លាន​រៀល ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន​ សែន​

គ្រួសារ​យោធិន​ពិការ​ក្រីក្រ ​បាន​ទទួល​ថវិកា​៥​លាន​រៀល ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន​ សែន​

គ្រួសារ​យោធិន​ពិការ​ក្រីក្រ ​បាន​ទទួល​ថវិកា​៥​លាន​រៀល ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន​ សែន​