លោកយាយ​ម្នាក់ ​កំពុង​ដើរ​សុខៗ​ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​បើក​បុក​ពីក្រោយ​ របួសធ្ងន់​

លោកយាយ​ម្នាក់ ​កំពុង​ដើរ​សុខៗ​ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​បើក​បុក​ពីក្រោយ​ របួសធ្ងន់​



ឧត្តរមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​លោកយាយ​ម្នាក់​ឈ្មោះ ហ៊ាង រ៉ា​ន អាយុ​៧០​ឆ្នាំ មុខរបរ​កសិករ​ រស់​នៅ​ភូមិ​សង្កែ ឃុំ​ពង្រ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​រង​របួស​ធ្ងន់​ត្រង់​ក្បាល ខណៈ​ពេល​លោកយាយ​កំពុង​ដើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ៦៨ ទល់មុខ​សាលាបឋមសិក្សា​ព្រៃធំ ឃុំ​ចុងកាល់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

ហើយ​ក្នុង​ពេល​នោះ​ដែរ ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​ម៉ា​កមី​តស៊ូ​ប៊ី​ស៊ី ពាក់​ស្លាក​លេខ​បាត់​ដំបង 2A-4034 បើកបរ​មក​ពី​ក្រោយ​ស្រប​ទិស​គ្នា លុះ​មកដល់​កន្លែង​កើតហេតុ ​ស្រាប់​តែ​រថយន្ត​នោះ​​រេ​ចង្កូត​មក​បុក​ ហើយ​កៀរ​តែម្ដង។ ហើយ​ភ្លាមៗ​នោះ លោកយាយ​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ៕
លោកយាយ​ម្នាក់ ​កំពុង​ដើរ​សុខៗ​ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​បើក​បុក​ពីក្រោយ​ របួសធ្ងន់​

លោកយាយ​ម្នាក់ ​កំពុង​ដើរ​សុខៗ​ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​បើក​បុក​ពីក្រោយ​ របួសធ្ងន់​