Peter Ho ប្រកាស​ពេលវេលា​បញ្ចប់ជីវិត​នៅ​លីវ​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង និង សម្ដែង ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​របស់​តៃវ៉ាន់ លោក ភី​ធ័​រ ហូ (Peter Ho) បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកសារព័ត៌មាន​ជាច្រើន​ភ្ញាក់ផ្អើល​ជាមួយ​រូបថត​ដ៏​ផ្អែមល្ហែម​របស់លោក និង មិត្តស្រី​បណ្ដូលចិត្ត នាង ផេ​ក​ជី (Peggy) ដោយ​ភ្ជាប់​ជាមួយ​ចិញ្ចៀន​រៀបការ​មួយ​វង់​ថែម​ទៀតផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តារា​ប្រុស​វ័យ ៤០ ឆ្នាំ​រូបនេះ ថែមទាំង​ប្រកាស​ពី​គំរោង​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ឆ្នាំនេះ​ផងដែរ ។

Peter Ho ប្រកាស​ពេលវេលា​បញ្ចប់ជីវិត​នៅ​លីវ​

M88


​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​គេហទំព័រ Jaynestars បាន​ឲ្យ​ដឹងថា ចំណងស្នេហា​របស់​តារា​ប្រុស សញ្ជាតិ​ចិន​-​អាមេរិក លោក ភី​ធ័​រ ហូ និង មិត្តស្រី នាង ផេ​ក​ជី មាន​រយៈពេល​ជាង ៨ ឆ្នាំ មកហើយ ប៉ុន្តែ​ពួកគេ​ទើបតែ​ប្រកាស​ឲ្យ​ដឹង​ជា​សារ​ធា​រណៈ​នៅក្នុង​ឆ្នាំ ២០១៤ នេះ​ទេ ។ បើតាម​សម្ដី​របស់​សាមីខ្លួន​ទាំងពីរ​នាក់ ភី​ធ័​រ ហូ និង ផេ​ក​ជី បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​រស់នៅ​ជាមួយគ្នា​រយៈពេល ៨ ឆ្នាំ ៧ ខែ មកហើយ ដោយ​មិនទាន់បាន​ចូល​រោងការ​ព្រោះ​ដោយសារ​រវល់​នឹង​ការងារ ទោះជា​យ៉ាងណា​សម្រាប់​រយៈពេល​រស់​នៅ​ជាមួយគ្នានេះដែរ​លោក ភី​ធ័​រ ហូ និង ផេ​ក​ជី បាន​ចុះ​អេ​តា​ស៊ីវិល​រួចរាល់​ហើយ ។

Peter Ho ប្រកាស​ពេលវេលា​បញ្ចប់ជីវិត​នៅ​លីវ​

​គួរ​បញ្ជាក់ដែរថា តួឯក​ប្រុស​នៅក្នុង​រឿង​«​ព្យុះសង្ឃរា​បំបែក​មេ​ឃា​» លោក ភី​ធ័​រ ហូ និង មិត្តស្រី​នាង ផេ​ក​ជី បាន​ជួបគ្នា​ដំបូង​នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង​កាលពី​ជាង ៨ ឆ្នាំមុន ។ ពួកគេ​ទាំងពីរ​នាក់​បាន​ព្យាយាម​ថែរក្សា​ចំណងស្នេហា​មួយ​នេះ​រហូតមកដល់​បច្ចុប្បន្ន ហើយ​ក៏មាន​គម្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ផងដែរ​នៅក្នុង​ឆ្នាំនេះ ៕ (​ប្រភព​៖ ចាយ​នី​ស​ស្តា​) កុសល​

Peter Ho ប្រកាស​ពេលវេលា​បញ្ចប់ជីវិត​នៅ​លីវ​