ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​

6 Videos


​ក្រៅពី​មានឈ្មោះ​ជា​តារា​សិល្បៈ​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត មាន សូ​នី​តា ក៏​កំពុង​ទទួលបាន ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នានា តាមរយៈ​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ពី​ក្រ​ម៉ា​របស់​នាង ។ អ្វីដែល កត់សំគាល់​នោះ កាលពី​យប់មិញ មាន សូ​នី​តា បាន​ស្លៀក​រ៉ូ​ប​រាត្រីសមោសរ​ដែល​ច្នៃ​ពី​ក្រ​ម៉ា​ទៅ​ចូលរួម​ក្នុង​ពិធី រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា ដែល​មើលទៅ​ឃើញ​ស្រស់ស្អាត និង ទាក់ទាញ​ប្លែក ។

ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​

M88


ក្នុងចំណោម​តារា​ល្បីៗ​ជាច្រើន​ទៅ​ចូលរួម​ក្នុង​ពិធី​រៀបការ​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា កាលពី​យប់មិញ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ។ គេ​បាន​កត់សំគាល់ឃើញ​ម្នាក់ៗ បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​មិន​ថា មុខមាត់​ឬ​សម្លៀកបំពាក់​នោះទេ ។ក្នុងចំណោម​តារា​ទាំងនោះ មាន សូ​នី​តា ត្រូវបាន​គេ​ចាប់​អារ​ម្ម​ណ៏​ឃើញថា ប្លែក​ស្អាត​ពី​តារា​ដទៃ ដោយ​នាង​បាន​យក​ក្រ​ម៉ា​របស់​ខ្មែរ​មក​ច្នៃ​ធ្វើជា​រ៉ូ​បរា​ត្រី ស្រ​មោ​សរ ដែល​មើលទៅ​ឃើញ​សាមញ្ញ​តែ​ស្អាត​ប្លែក​គួរអោយ​ទាក់ទាញ ។

ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​

សូម្បីតែ​ខ្សែ​ស្បែកជើង​ក៏​នាង យក​ក្រ​ម៉ា​មក​ចង​ពាក់​ផងដែរ ។ គ្រាន់តែ​ឃើញ​វត្តមាន មាន សូ​នី​តា ភ្លាម មិត្តភក្តិ​រួម​អាជីព​ខ្លះ​បាន​លាន់មាត់​ថា អូ​..​រា​ជនី​ក្រ​ម៉ា​មកហើយ​…​។ ក្នុងនោះ​ក៏មាន​ការកោតសរសើរ​ពី​ម​ជ្ឍ​ដ្ឋា​ន​នានា​ថា ស្រី​ស្អាត មាន សូ​នី​តា ពិតជា​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការយក​ក្រ​ម៉ា​មក​ច្នៃ​ជា​រ៉ូ​បរា​ត្រី​ពាក់​ចូលរួម​ក្នុង​កម្មវិធី​ធំៗ​មើលទៅ ឃើញ​ស្អាត​ប្លែក​មិន​ចាញ់​ហូល ផាមួង​ប៉ុន្មាន​ឡើយ ។ មាន សូ​នី​តា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី ដែល មាន​រូប​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ ជា​ពិ​​សេស​ស្នាមញញឹម​គួរអោយ​ទាក់ទាញ់​រួមជាមួយ​និង ការតុបតែង​ខ្លួន​បែប​ឃ្យូ​តៗ​របស់​នាង ។​

ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​

​ចុងក្រោយ​នេះ មាន សូ​នី​តា មិនសូវមាន​សកម្មភាព​ថ្មីៗ​ជាពិសេស​នៅក្នុង​ការសម្តែង​រឿង​ភាគ ដូច​មុន​នោះទេ ។ តែ​យ៉ាងណា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​ត្រៀម​ថត​រឿង​ភាគ​បែប​អភិ​និ​ហារ​ក្នុង​តំណែង​ជា​តួ​ស្រី ដែលជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ៕​ចេ​នី​

ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ច្នៃ​ពី​ក្រ​ម៉ា របស់ មាន សូ​នី​តា កាលពី​យប់មិញ ពិតជា​ទាក់ទាញ​ខ្លាំង​

​ ​