តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

6 Videos


​ក្រោយ​ទំនាក់ទំនង​គ្នា​រយៈពេល ៨ ឆ្នាំ រវាង​តារា​សម្ដែង​ស្រី​វ័យក្មេង​នាង គង់ ច័ន្ទ​ស្រីមុំ និង​តារា ដូចគ្នា​គឺ​លោក គឹម សីហា ពេលនេះ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយគូ​នេះ បានដឹង​ដៃ​គ្នា​ប្រ​ណិ​ប​ត្តិ​តាម ប្រពៃណី និង​លើកមុខ​លើក​មាត់​មាតាបិតា​ទាំងសងខាង ក្នុង​ពិធីមង្គលការ​ដ៏​អ​ធឹ​ម​អធម​របស់ខ្លួន ហើយ ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

M88


​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ យើង​ឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​បានធ្វើការ​ជូនពរ​នូវ​មង្គលការ របស់​ស្រីមុំ និង​សីហា ដោយ​សរសេរ​នូវ​សារ​តាម​បណ្ដាញ​សង្គម​របស់​ពួកគាត់ ដោយ​ក្នុងនោះ​មាន ដូចជា​៖

១. ច​ន ច័ន្ទ​លក្ខិណា​
Congratulation Oun Taing 2 បំណងប្រាថ្នា​របស់​ពួក​អូន​បានសម្រេច​ហើយ ជូនពរ​ឲ្យ​ពួក​អូន​មាន សេចក្ដីសុខ សុភមង្គល​ជា​រៀងរហូត ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

២. ម៉ាក សែន​សូ​នី​តា​
​តារា​ស្រី នី​តា នេះ​វិញ បាន​សរសេរ​ជា​ភាសា​អង់គ្លេស ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​មាន​មោទកភាព​ណាស់​ចំពោះ​ស្នេហា​របស់​អ្នក រយៈពេល ៩ ឆ្នាំ ស្រឡាញ់គ្នា​រហូត​ណា​ចា៎ និង​មាន​សុភមង្គល​» ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៣. ជា វណ្ណ​រិ​ទ្ធិ​
​សម្រាប់​លោក រិ​ទ្ធិ លោក​បានសរសេរថា «​សីហា​បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​អស់ពី​ចិត្ត អស់ពី បេះដូង​ធ្វើ​ឲ្យ​កូនក្រមុំ និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម ទប់ទឹក​ភ្មែ​ក​មិនបាន​, សូម​ជូនពរ​ឲ្យ​អ្នក ទាំងពីរ​ស្រឡាញ់គ្នា​ជា​រៀងរហូត​តទៅ​» ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៤. ដួង ហ្សូ​រី​ដា​
​ពិធី​ការិនី ហ្សូ​រី​ដា បាន​ជូនពរ​ស្វាមីភរិយា​ដ៏​ផ្អែមល្ហែម​មួយគូ​នេះ​ថា « 14-03-2016: អបអរសាទរ និង មាន​មោទកភាព​ចំពោះ​សេចក្តីស្នេហា​របស់ សីហា & ស្រីមុំ ។ ជូនពរ​អោយ​អ្នក​ទាំងពីរ​មាន​សេចក្តី សុខ សុភមង្គល និង​សមបំណង​គ្រប់​ប្រាថ្នា ជាពិសេស​សូម​ឲ្យ​ឆាប់​មាន​អា​អូន​អោយ​ឆាប់ៗ​ណា​..!!!» ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៥. ឈិ​ត សុជាតា​
​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍ ឈិ​ត សុជាតា ក៏បាន​ធ្វើការ​ជូនពរ​គូស្នេហ៍​ដ៏​គួរ​ឲ្យ​ស្រឡាញ់ មួយគូ​នេះ​ជា​ភាសា​អង់គ្លេស ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​អបអរសាទរ​ណា សីហា និង​មុំ ក្នុង ពិធីមង្គលការ​» ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៦. យ៉ាន លីន​ដា​
​បើ​ទោះ​មិនបាន​ចូលរួម​ក៏ពិតមែន តែ​តារាចម្រៀង​ស្រី យ៉ាន លីន​ដា បាន​ជូនពរ​ឲ្យ​គូ​ស្វាមី​ទាំងពីរ ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង ជាពិសេស​បាន​ជូន​នូវ​កាដូ​ដ៏​គួរ​ឲ្យ​រំភើប គឺ​ការ​ទៅ​ក្រេប​ទឹកឃ្មុំ​នៅឯ​កោះ Maldives ។​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​

​សូមបញ្ជាក់ថា ពិធីមង្គលការ​ដ៏​អ​ធឹ​ក​អធម​របស់​តារា​សម្ដែង និង​ជា​ម្ចាស់​ជំនួញ​ទឹកអប់​ផង ហាង សម្លៀកបំពាក់​ផង​នោះ បានរៀបចំ​នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ ដែល​មានការ​ផ្ដល់នូវ​កិត្តិយស ពី​សំណាក់​ភ្ញៀវ​ដែល​រាប់អាន​គ្នា​ជាមួយ​នាង ក៏ដូចជា​មិត្តភក្ដិ​សិល្បៈ​ដូចគ្នា​ជាច្រើន ៕ ខេមរា​

តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​តារា​ប្រុស​ស្រី ៦ ដួង សរសេរ​សារ​អបអរ​ថ្ងៃ​មង្គលការ គង់ ច័ន្ទ​ស្រីមុំ​