ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )

6 Videos


​បទ​ចម្រៀង « ពេល​បង​ចាស់​ទៅ » របស់ ឱក សុគន្ធ​កញ្ញា ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ។ ដោ​សារ​បែបនេះ​ទើប គឹម សីហា បាន​លើកយក​បទ​ចម្រៀង​នេះ មក​បកស្រាយ​ផងដែរ រហូត​ធ្វើ​ឲ្យ គង់ ច័ន្ទ​ស្រីមុំ ស្រក​ទឹកភ្នែក ព្រោះ​រំភើបចិត្ត ក្រឡេកមើល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា វិញ ក៏បាន​លើកយក​បទ​ចម្រៀង​នេះ​មក​បកស្រាយ​ផងដែរ ដើម្បី​ទុកជា​ចំណង​ដៃគូ​ស្វាមីភរិយា​ថ្មី ។

ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )

M88


«​ពេល​បង​ចាស់​ទៅ​» គឺជា​ចំណងជើង​បទ​ចម្រៀង​ថ្មី​មួយ​របស់ ឱក សុគន្ធ​កញ្ញា ច្រៀង​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​មួយ ដែល​ពោរពេញ​ទៅដោយ​មនោ​រស​ញ្ចេ​ត​នា ។ ក្រៅពី​ច្រៀង ឱក សុគន្ធ​កញ្ញា ក៏បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ជា​មួយឈុត​សម្លៀកបំពាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត មិត្តភក្តិ​ដែល​ចូលរួមបាន​លាន់មាត់​សរសើរ​នាង​គ្រប់ៗ​គ្នា ។​

ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )

​មើលទៅ​ការ​ស្លៀកពាក់ និង ការតុបតែង​ខ្លួន​រប​ស់ ឱក សុគន្ធ​កញ្ញា ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ គង់ ច័ន្ទ​ស្រីមុំ ឃើញថា ឱក សុគន្ធ​កញ្ញា មិនបាន​តុបតែង​ខ្លួន ដូច​កាលពី​ពេលមុន​នោះទេ គឺ​នាង​តុបតែង​ខ្លួន សម​ទៅតាម​វ័យ​របស់​នាង ។

ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )

​ជាការ​ពិតណាស់ ឱក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​មួយរូប ដែល​ពូកែ​ជ្រើសរើស​ការតុបតែង​ខ្លួន និង ការ​ស្លៀកពាក់ សម​ទៅតាម​ពេលវេលា និង បទ​ចម្រៀង​របស់ខ្លួន ជាពិសេស​ពេល​ចូលរួម​ពិធី​ធំៗ​ម្តងៗ នាង​តែងតែ​បង្ហាញ​នូវ​ម៉ូដ​សម្លៀកបំពាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង ប្លែកៗ​គ្រប់ពេល ៕ ​អា​លី​ណា​

ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )ឱក សុគន្ធ​កញ្ញា ច្រៀង​បទ​« ពេល​បង​ចាស់​ទៅ »​ក្នុង​ថ្ងៃ​មង្គលការ​ គង់ ច័ន្ទ​ស្រីមុំ ( មាន​វីដេអូ )

Ouk Sokunkanha sing a very nice song ❤️

Posted by Chhay ReakSa on Monday, March 14, 2016