តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

6 Videos


​នៅក្នុង​ពិធីមង្គលការ​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា នា​រាត្រី​ម្សិលមិញ​នេះ មាន​អ្នកសិល្បៈ​ផ្នែក​នារី​ជាច្រើនរូប​បាន​ទៅ​ចូលរួម ហើយ​ម្នាក់ៗ​សុទ្ធសឹងតែ​រំលេច​នូវ​រូបឆោម​យ៉ាង​ស្រស់​សោភា​គ្រប់ៗ​គ្នា មើលទៅ​ហាក់ដូចជា​កំពុង​បង្អួត​ប្រជែង​សម្រស់​ដាក់គ្នា​អ៊ីចឹង ដែល​ធ្វើឱ្យ​មហាជន​គយគន់​រហូត​ស្លុង​អារម្មណ៍​តែម្តង ។​

​តោះ​! ជួយ​ដាក់ពិន្ទុ​ទាំងអស់គ្នា​ថា តើ​តារា​ស្រី​រូប​ណា​មាន​សម្រស់​ដាច់​គេ ក្នុង​ពិធី​នោះ ?

M88


១-​ម៉ាក សែន​សូ​នី​តា : មើលទៅ តូ​តា ពិតជា​មិនធម្មតា​ទេ ក្នុង​ឈុត​រ៉ូ​ប​ចោមពុង​ពណ៌​ផ្កាឈូក នាង​ពិតជា​ស្រស់ស្អាត​ណាស់ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

២-​មាន សូ​នី​តា : មាន សូ​នី​តា ស្រស់​សោភា​ប្លែក​ពី​គេ ព្រោះតែ​រ៉ូ​ប​ក្រមា​ដ៏​ស័ក្តិសម​របស់​នាង ធ្វើឱ្យ​ម្នាក់ៗ​លួច​សរសើរ​មិន​ដាច់​ពី​មាត់ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៣-​ច​ន ច័ន្ទ​លក្ខិណា : អ្នក​មេម៉ាយ​ចាយរាង ច​ន ច័ន្ទ​លក្ខិណា ឯណោះ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ រាង​ខ្ពស់​ស្រ​ឡូ​ន ពេល​បាន​គ្រង​ឈុត​រ៉ូ​ប​ពណ៌​ទឹកសមុទ្រ​ទៀត​រឹង​ស្រស់ស្អាត​មួយកម្រិត ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៤-​មាស សុ​សោភា : តារាចម្រៀង​អ្នកនាង មាស សុ​សោភា ក៏​លេងខ្លួន​មិន​ណ​យ​ដែរ ទាំង​សិច​ស៊ី ទាំង​ស្រស់ស្អាត គឺ​ទាំង​ព្រម​តែម្តង​ក្នុង​ឈុត​រ៉ូ​ប​មួយ​នេះ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៥-​ឱក សុគន្ធ​កញ្ញា : ស្ថិតក្នុង​រ៉ូ​ប​រាត្រីសមោសរ​ពណ៌​-​ស មើលទៅ ឱក សុគន្ធ​កញ្ញា ស្រស់​សោភា​មិន​ចាញ់​តារា​សម្តែង​ប៉ុន្មាន​រូប​ខាងលើ​ទេ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៦-​គង់ វង្ស​យ៉ា​ទី : រាល់ថ្ងៃ យ៉ា​ទី ស្អាត​ស្រាប់​ទៅហើយ ដល់ពេល​ចូលរួម​ក្នុង​កម្មវិធី​ពិសេសៗ​ដូច្នេះ​ទៀត រឹតតែ​បង្ហាញឱ្យឃើញ​ពី​សម្រស់​ដ៏​ស្រស់ត្រកាល និង គួរឱ្យ​ក្នាញ់​មួយកម្រិត​ទៀត ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៧-​ឈិ​ត សុវណ្ណ​បញ្ញា : តារាចម្រៀង​ស្រគត់ស្រគំ ឈិ​ត សុវណ្ណ​បញ្ញា ក៏​រឹងរឹតតែ​ធ្វើឱ្យ​នាង​ឆក់យក​ដួងចិត្ត​បុរសៗ​មិន​ស្ទើរ​ទេ ព្រោះតែ​សម្រស់​ឥត​ផ្ទឹម​របស់​នាង​ក្នុង​ពិធី​នោះ​គឺ​ស្រស់ស្អាត​ខ្លាំងណាស់ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៨-​យុគ ចិន្តា : ពិធី​ការិនី យ​គ់ ចិន្តា ក៏​មិន​ចាញ់​នារី​ស្រស់ស្អាត​វ័យក្មេង​ខាងលើ​ប៉ុន្មាន​ដែរ អ្នកនាង​ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង ស្រស់​សោភា​ណាស់ដែរ រហូត​មាន​គេ​កោតសរសើរ​គ្រប់ៗ​មាត់ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

៩-​ឌួង ហ្សូ​រី​ម៉ា : តារា​ម៉ូ​ដែល​រាង​តូច​ច្រឡឹង ឌួង ហ្សូ​រី​ម៉ា រឹតតែ​គាប់​ភ្នែក​អ្នកផង​ទាំងពួង ព្រោះ​ការលេង​ឈុត​រ៉ូ​ប​របស់​នាង មើលទៅ​ស្រស់ស្អាត​ហើយ​ទាក់ទាញ​ទៀត ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

១០-​ឌួង ហ្សូ​រី​ដា : អីយ៉ា​! ពិធី​ការិនី​វ័យ​ជ្រេ ឌួង ហ្សូ​រី​ដា រំលេច​ខ្លួន​សិច​ស៊ី​ណាស់​តើ ស្ថិតក្នុង​ឈុត​រាត្រីសមោសរ​ពណ៌​ទឹកប្រាក់ ស័ក្តិសម​នឹង​រាងរៅ​របស់​នាង​ណាស់ គឺ​ស្រស់​សោភា​គ្មាន​ទាស់​កន្លែង​ណា​ឡើយ ។​

តារា​ស្រី ១០ ដួង ប្រជែង​សម្រស់​ក្នុង​ពិធីមង្គលការ គង់ ច័ន្ទ​ស្រីមុំ​

​មិនមែន​មានតែ​តារា​ស្រី ១០ រូបនេះ​ទេ ដែល​រំលេច​នូវ​សម្រស់​ឥត​ផ្ទឹម​ក្នុង​ពិធី​ដ៏​ជ័យ​មង្គល​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ គឺ​នៅមាន​តារា​ស្រី​ជាច្រើន​ទៀត​ក៏​សុទ្ធសឹង​តែមាន​រូបឆោម​ស្រស់​សោភា​ដែរ ប៉ុន្តែ​គឺ​មួយបែប​ម្នាក់​ទៅតាម​ការតុបតែង​រប​ស់​ពួកគេ ៕ សាកល​