ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​

6 Videos


​​តាម​ប្រភពពី Apple Daily តៃវ៉ាន់​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី​លោក គួ​ក ហ្វូ​ឆឹង (Aaron Kwok)​ជូនពរ​ដល់​អតីត​មិត្តស្រី គឺ​នាង ស៊ួ​ង តៃ​លីន (Lynn Hung) ដែល​ទើបតែ​តែ​បង្ហាញ​ចិ​ញ្ជៀ​នពេជ្រ​ប្រចាំចិត្ត ​និង ​មាន​គម្រោង​រៀបការ​ជា​មួ​​យ​មិត្ត​ប្រុស​ថ្មី​នៅ​ដំណាច់ឆ្នាំ ២០១៦ នេះ​ក៏​ស្រាប់​តែមាន​លេច​ធ្លាយ ព័ត៌មាន​ថា រឿងរ៉ាវ​ស្នេហា​រវាង​រូបលោក​ជាមួយនឹង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​ចិន​នាង ហ្វា​ង អៃ (Moka) កំពុង តែ​រង្គោះរង្គើរ​ដោយសារតែ​មិត្តស្រី​ថ្មី​វ័យក្មេង​រូបនេះ​រំអុក​ឲ្យ​លោក​ទិញ​ផ្ទះ​ដ៏​ប្រណិត​មួយ នៅ​សៀង​ហៃ​ដែល មានតម្លៃ​រាប់សិប​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ចង់​រៀបការ​ជាមួយ​នាង​ឆាប់ៗ​នោះ ។

ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​

M88


​ ​បើតាម​ទស្សនា​វ​ដ្តី​ហុងកុង​បាន​បង្ហាញថា កន្លងមក​លោក Aeron តែងតែបាន​ទិញ​គ្រឿងអលង្កា និង​ស្ករ សូកូឡា​ធ្វើជា​កាដូ​តូចតាច​សម្រាប់​ជូន​នាង ហើយ​ពេល​នាង​ត្រូវ​ជួល​រថយន្ត​ដើម្បី​ធ្វើដំណើរ​ទៅណា​មក​ណា​ម្តងៗ គឺ​លោក Aaron ជា​អ្នកចេញលុយ ។ ធ្លាប់មាន​លេចឮ​ព័ត៌មាន​ផងដែរ​ថា កាលពី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន កន្លងទៅ​នៅពេល​នាង​ទៅលេង​ទីក្រុង​ហុងកុង នាង​បាន​ត្អូញត្អែរ​ប្រាប់​មិត្តភក្តិ​ថា Aaron មិន​ព្រម​ទិញ​កាបូបយួរ ដៃ​ម៉ាក HERMES ឲ្យ​នាង​ឡើយ​ក្រៅពីនោះ​ដោយសារតែ​នាង Moka ជា​អ្នកស្រុក​ខេត្ត​អាន់​ហ៊ុយ ទើប​សព្វថ្ងៃ នេះ​នៅ​សៀង​ហៃ​នាង​ជួល​ផ្ទះ​គេ​ស្នាក់នៅ ។

ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​

ដូច្នេះហើយ​ទើប​ជាច្រើនលើក​ច្រើនសារ​នាង​តែង​រំអុក Aaron ឱ្យទៅ​មើល​ផ្ទះ ២ ល្វែង​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ​តៃវ៉ាន់ ប៉ុន្តែ លើក​ណា​ក៏ដូចជា​លើក​ណា​ដែរ គឺ​ត្រូវបាន​លោក Aaron បដិសេធ ។​ ​ទស្សនា​វ​ដ្តី​នេះ​បាន​បញ្ជាក់ទៀតថា ដោយសារតែ​រឿង​ទិញ​ផ្ទះ​នេះ គឺ​លោក Aaron បាន​កាត់បន្ថយ​ការ​​ធ្វើដំណើរ​ទៅ​ទីក្រុង​សៀង​ហៃ និង​តែង​រក​ពាក្យដោះសា​រថា មិនទាន់​ដល់ពេល​វេលា ៕ គ ឡេង​

ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​ចំណង​ស្នេហ៍ គួ​ក ហ្វូ​ឆឹង និង​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​អាច​រង្គោះរង្គើរ​