Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ

នៅ​ទី​បំផុត​ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​របស់​ម៉ូដែល​ Highlander ឆ្នាំ​២០១៧​ បន្ទាប់​ពី​បាន​ប្រកាស​ពី​ម៉ូដែល​ Prius ស៊េរី​ថ្មី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រួច​មក។

Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ

ក្រឡេក​​ទៅ​មើល​រូបរាង​​​ខាង​ក្រៅ​នៃ​​រថយន្ត​ Highlander ស៊េរី​​ថ្មី​នេះ​ឃើញ​ថា​ហាក់​មិន​មាន​ភាព​ខុស​ប្លែក​ប៉ុន្មាន​ឡើយ​ បើ​ប្រៀប​ទៅ​នឹង​រូបរាង​របស់​​រថយន្ត​ស៊េរី​ចាស់។ ​យ៉ាង​ណា​ក្ដី​​រថយន្ត​កៅអី​បី​ជួរ​នេះ​ក៏​មាន​បន្ថែម​នូវ​ចំណុច​ពិសេស​ៗ​មួយ​ចំនួន​ផង​ដែរ។

ក្រុមហ៊ុន​ជប៉ុន​​នេះ​​បាន​បន្ថែម​ប្រអប់​លេខ​ពី​ ៦​វគ្គ​ ឡើង​ទៅ​ដល់​៨​វគ្គ​ ដែល​រួម​មាន​ប្រព័ន្ធ​ Auto Start-Stop (ពន្លត់​និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​ដោយ​ស្វ័យប្រវត្តិ) ដើម្បី​ជួយ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

និយាយ​អំពី​​ម៉ាស៊ីន​រថយន្ត​​វិញ​គឺ​មាន​ជា​ច្រើន​ប្រភេទ​ ដែល​មាន​ដូច​ជា​ ប្រភេទ​ម៉ាស៊ីន​៤​, ប្រភេទ​ម៉ាស៊ីន​៦ និង​ប្រភេទ​ Hybird ជួយ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ល្អ។ គួរ​បញ្ជាក់​ថា​​រថយន្ត​ប្រភេទ​ SUV ស៊េរី​ថ្មី​នេះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​​​ជា​ច្រើន​រួម​មាន​ forward-collision warning with pedestrian detection, automatic pre-collision braking, lane-departure warning, adaptive cruise control និង​ automatic high-beams ជា​ដើម។

រថយន្ត​ Highlander ​ឆ្នាំ​២០១៧​នេះ​ដែរ​ក៏​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ New York Auto Show ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​អាច​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​​កញ្ញា​ខាង​មុខ។ ទាក់​ទង​នឹង​តម្លៃ​​របស់​រថយន្ត​នេះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​នោះ​ទេ៕

Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ

Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ

ប្រភព៖ news.sabay

  • Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: