គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

ក្រុម​មេឃ​ខៀវ​ Manchester City នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Etihad ​ស្វាគមន៍​ក្រុម​ជើង​ឯក​អ៊ុយក្រែន​ Dynamo Kyiv ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​​ទី​២ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

កាល​ជើង​ទី​១ ទឹកដី​អ៊ុយក្រែន​​ Man City បាន​បំបាក់​ ៣-១ រួច​ហើយ ដូច្នេះ​យប់​នេះ​​នៅ​ទឹក​ដី​អង់គ្លេស​ទៀត​ មេឃ​ខៀវ​​សង្ឃឹម​ថា​នឹង​​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​បាន ខណៈ​ដែល​អ្នកចាត់ការ​ Manuel Pellegrini ​ចង់​ជួយ​ Man City លើក​ពាន​ UEFA Champions League រដូវ​កាល​នេះ​ឲ្យ​បាន​ មុន​នឹង​លោក​ចាក​ចេញ​ពី​តំណែង​នៅ​ចប់​រដូវ​កាល។

 

​សម្ដី​អ្នកចាត់ការ៖

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

Manuel Pellegrini អ្នកចាត់ការ​ក្រុម​ Man City៖ “ប្រាកដ​ណាស់! បើ​អ្នក​ដឹង​ខ្លួន​ថា នឹង​ចាក​ចេញ​នៅ​ចប់​រដូវ​កាល​ហើយ ដូច្នេះ​រឿង​ដែល​​ល្អ​បំផុត​គឺ ចង់​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ​ជាមួយ​នឹង​ក្រុម​រដូវ​កាល​នេះ​សិន។ សម្រាប់​ប្រកួត​យប់​នេះ​ យើង​នឹង​គិត​ថា​ដូច​លទ្ធផល ០-០ មិន​គិត​ពី​ជើង​ទី​១​ឡើយ និង​​ត្រូវ​តែ​លេង​ឲ្យ​ល្អ​ជាង​ Dynamo ​ដើម្បី​យក​ឈ្នះ​ឲ្យ​បាន​ក្នុង​ទឹក​ដី​ខ្លួន​ឯង”។

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

Serhiy Rebrov អ្នកចាត់ការ​ក្រុម​ Dynamo Kyiv៖ “ដំបូង​យើង​ត្រូវ​តែ​បំបាត់​ភាព​ភ័យ​ខ្លាច​ ​និង​លេង​ឲ្យ​មាន​ទំនុក​ចិត្ត​ ដើម្បី​បង្កើត​ឱកាស។ យើង​ត្រូវ​ខំ​ឲ្យ​អស់​លទ្ធភាព និង​លេង​សាមគ្គី​ជា​ក្រុម ទើប​អាច​មាន​ឱកាស​វាយ​បក​វិញ”។

 

ជើង​កីឡាករ៖

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

ម្ចាស់​ផ្ទះ​ Man City អវត្តមាន​ខ្សែ​បម្រើ​តែ​២​នាក់​ទេ​គឺ De Bruyne (របួស​ជង្គង់) និង​ Delph (របួស​កំភួន​ជើង)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​មេឃ​ខៀវ​ អាច​ជា៖ Hart; Sagna, Kompany, Otamendi, Clichy; Fernandinho, Touré; Navas, Silva, Sterling; Aguero។

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

រីឯ​ក្រុម​ភ្ញៀវ ​Dynamo Kyiv​ ​នឹង​អវត្តមាន​កីឡាករ​​សំខាន់ៗ Rybka (របួស​ជង្គង់), Morozyuk (ជង្គង់) និង​ Moraes (របួស​សាច់ដុំ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ខ្លាំង​អ៊ុយក្រែន អាច​ជា៖ Shovkovskiy; Vida, Khacheridi, Dragovic, Antunes; Veloso, Buyalskiy, Garmash, Yarmolenko, Gusev; Teodorczyk។

 

​ប្រវត្តិ​ជួប​គ្នា៖

 

គ្រូ​ Man City ​ថា​ចង់​លើក​ពាន​មុន​ចាក​ចេញ តែ​យប់​នេះ​ឡើង​វគ្គ​​៨​ក្រុម​បាន​អត់?

 

– ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​៣​ដង នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ដោយ​ក្នុង​នោះ Man City ឈ្នះ​២ និង​ Dynamo Kyiv ឈ្នះ​១។

– កាល​ប៉ះ​គ្នា​ឆ្នាំ​២០១១ នៅ​ UEFA Europa League វគ្គ​១៦​ក្រុម គឺ Man City ឈ្នះ​ ១-០ នៅ​ទឹក​ដី​អង់គ្លេស តែ​ចាញ់​ ២-០ នៅ​អ៊ុយក្រែន៕

 

ព្យាករ​គូ​នេះ​គឺ៖ Manchester City ២-១ Dynamo Kyiv , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ ក្លឹប Zenit St Petersburg ចង់​បាន​ Pellegrini ពេល​ចាកចេញ​ពី Man City

 

​ដោយ៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA.com