Ancelotti ​ថា​គ្មាន​នរណា​អាច​បញ្ឈប់​ Messi បាន​ទេ ទោះបី…​

Carlo Ancelotti ​​អតីត​អ្នកចាត់ការ​​​ក្រុម Real Madrid ចន្លោះ​ឆ្នាំ​២០១៣-១៥ ​​យល់​ថា​ គ្មាន​នរណា​អាច​បញ្ឈប់​ Lionel Messi បាន​ទេ ទោះ​គ្រូ​បង្វឹក​ល្អ​ប៉ុណ្ណា និង​​មាន​យុទ្ធសាស្ត្រ​ល្អ​ប៉ុណ្ណា​ក៏​ដោយ បើ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ នៅ​មាន​កាយសម្បទា Fit ១០០% ​ពុំ​មាន​របួស និង​មាន​កម្លាំង​ពេញ។​

 

Ancelotti ​ថា​គ្មាន​នរណា​អាច​បញ្ឈប់​ Messi បាន​ទេ ទោះបី…​

 

អតីត​អ្នកចាត់ការ​​សញ្ជាតិ​អ៊ីតាលី​ វ័យ​​៥៦​ឆ្នាំ ធ្លាប់​និយាយ​កាល​នៅ​ដឹក​នាំ​ក្រុម​ស្ដេច​ស​ថា៖ “បើ Messi នៅ​កម្លាំង​១០០% គ្មាន​នរណា​អាច​បញ្ឈប់​គាត់​​បាន​ទេ ទោះ​​អ្នក​ជា​គ្រូ​បង្វឹក​ល្អ​ប៉ុណ្ណា និង​មាន​យុទ្ធសាស្ត្រ​ល្អ​ប៉ុណ្ណា​ក៏​ដោយ”៕

 

ចុះ​ប្រិយមិត្ត​យល់​ស្រប​តាម​ Ancelotti ដែរ​ទេ?

 

-ចុចអាន៖ Fabregas៖ ការ​ប្រឹងប្រែង មិន​ធានា​ជោគជ័យ​១០០%​ ទេ តែ​…

 

​ដោយ៖ វិន ជីវ័ន្ត