Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

ក្រុម​មេឃ​ខៀវ Manchester City បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន UEFA Champions League បន្ទាប់​ពី​លេង​ស្មើ​ជាមួយ ​ Dynamo Kiev ០-​០ជើង​ទី​២និង​សរុប​ទាំង​ពីរ​ជើង ៣-១ ខណៈ​ ក្រុម​មក​ពី​អេស្ប៉ាញ Atletico Madrid ក៏​បាន​ឡើង​ដូច​គ្នា​​​ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី។

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

លេង​បាន​​ត្រឹម​២០​នាទី Man City បាន​បាត់​បង់​ខ្សែ​ការពារ​កណ្ដាល​សំខាន់​២​រូប​គឺ Vincent Kompany និង Nicolas Otamend ធ្វើ​ឲ្យ Kievមាន​ឱកាស​​អូស​ចូល​តំបន់​គ្រោះថ្នាក់​ម្ដង​ជា​២​ដង តែ​យ៉ាងណា​អ្នក​ចាំ​ទី Joe Hart អាច​ជួយ​បាន។ ទោះ​ជា​យ៉ាងណា​ ក្រុម​លោក Manuel Pellegrini ក៏​បាន​ដាក់​សំពាធ​លើ​គូប្រជែង​វិញ​ដែរ ជាពិសេស​ការ​ស៊ុត​របស់ Jesus Navas បុក​បង្គោល​ទី​នៅ​តង់​ទី​២។ ចប់​៩០​នាទី​ក្រុម​ទាំង​២​បាន​​ត្រឹម​តែ០-០ ដែល​នាំ​ឲ្យ Man City បាន​ឡើង​ទៅ​វគ្គ​បន្ត​ បន្ទាប់​ឈ្នះ​ជើង​ទី​មួយ ​៣-១។

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

ចំណែក​ឯ​១​គូ​ទៀត​ Atletico Madrid បាន​លេង​​​​ស្មើ​ជាមួយ​ក្រុម PSV Eindhoven ០-០ ទោះ​លេង​រហូត​​ថែម​ម៉ោង​១៥​នាទី​២​ដង​ក៏​ដោយ។ កាល​ពី​ជើង​ទៅ​១​ក្រុម​ទាំង​ពីរ​​​ក៏​លេង​ត្រឹម​ ០-០​ ដូច​គ្នា​ ដូច្នេះ​សម្រាប់​ជើង​ទី​២​នេះ​ត្រូវ​សម្រេច​ទាត់​ប៉េណាល់​ទី​ដើម្បី​រក​អ្នក​ឈ្នះ។ ជា​លទ្ធផល Atletico Madrid ឈ្នះ ៨ទល់​៧ ស្រប​ពេល កីឡាករ Luciano Narsinghរបស់​ PSV Eindhoven ទាត់​ប៉េណាល់ទី​ចុងក្រោយ​អត់​ចូល៕

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

Man City និង Atletico Madrid ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​​