លោក​​សង្ឃ​ថៃ ​ប្រាប់​មូលហេតុ​ដែល​ក្រុម​ Leicester ​ខ្លាំង​រដូវ​កាល​នេះ

លោក​សង្ឃ​ថៃ​ព្រះ​នាម Phra Prommangkalachan ​បាន​បង្ហើប​ប្រាប់​មូលហេតុ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ក្រុម​ Leicester City នៅ​លីគ​កំពូល​អង់គ្លេស​ Premier League រដូវ​កាល​នេះ។

 

លោក​​សង្ឃ​ថៃ ​ប្រាប់​មូលហេតុ​ដែល​ក្រុម​ Leicester ​ខ្លាំង​រដូវ​កាល​នេះ

 

​ព្រះ​អង្គ​ Phra ​តែង​តែ​​ទៅ​​ក្លឹប​ Leicester ​ជា​ញឹក​ញាប់​រយៈពេល​៣​រដូវ​​កាល​​ចុង​ក្រោយ​នេះ​ ​ដើម្បី​ប្រោះព្រំ​ទីលាន និង​កីឡាករ​ឲ្យ​មាន​សំណាង​ល្អ​ ​ហើយ​ព្រះអង្គ​ជឿ​ថា ដំណើរ​ទៅ​ទស្សនកិច្ច​របស់​ព្រះអង្គ ក៏​ជា​មូលហេតុ​មួយ​ផ្សំ ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​​កំពុង​ឈរ​កំពូល​តារាង Premier League​ នាំ​មុខ​ក្រុម​លេខ​២ Tottenham ​៥​ពិន្ទុ​ផង​ដែរ។

 

​ចៅអធិការ​រង​​​នៃ​វត្ត​ Traimitr Withayaram Woraviharn ​មាន​សង្ឃដីកា​ប្រាប់​ដល់​ AFP ថា៖ “អាត្មា បាន​ពាក់​ខ្សែ​កថា​ខ្លះ​ៗ​​លើ​ក​របស់​ពួកគេ និង​ឲ្យ​ក្រណាត់​យ័ន្ត​​ដល់​ពួកគេ។ អាត្មា ​មិន​ប្រាកដ​ថា ពួកគេ​យល់​ពី​អ្វី​ដែល​អាត្មា​ពន្យល់​ទេ ប៉ុន្តែ​ពួកគេ​​​ដឹង​ថា ​វា​នឹង​អាច​ជួយ​ឲ្យ​ពួកគេ​មាន​សំណាង​ល្អ”។

 

លោក​​សង្ឃ​ថៃ ​ប្រាប់​មូលហេតុ​ដែល​ក្រុម​ Leicester ​ខ្លាំង​រដូវ​កាល​នេះ

 

លោក​​សង្ឃ​ថៃ ​ប្រាប់​មូលហេតុ​ដែល​ក្រុម​ Leicester ​ខ្លាំង​រដូវ​កាល​នេះ

 

ព្រះ​អង្គ​ បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​ក្លឹប​ Leicester ​ដែល​ជា​ជន​ជាតិ​ថៃ​​​ Vichai Srivaddhanaprabha ​គឺជា​អ្នក​និមន្ត​ព្រះអង្គ និង​លោក​សង្ឃ​ជា​ច្រើន​អង្គ​ទៀត​ទៅ​កីឡដ្ឋាន​ King Power ​ហើយ​ព្រះ​អង្គ​ជឿ​ថា ក្រុម​កញ្ជ្រោង​នឹង​​អាច​លើក​ពាន​ Premier League រដូវ​កាល​នេះ។

 

“គាត់​បាន​និមន្ត​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​​ទៅ​ទី​នោះ ដើម្បី​​សូត្រមន្ត​បួង​សួង និង​ប្រោះ​ព្រំ​ ​សូម​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​ការ​ប្រកួត ​ដល់​ថ្នាក់​គ្រប់​គ្រង និង​សំណាង​ល្អ​ដល់​ក្រុម​កីឡាករ​ទាំង​អស់។ ​​ប្រាកដ​ណាស់ ក្រុម​ Leicester នឹង​​លេខ​១ នៅ​ Premier League រដូវ​កាល​នេះ”។ ព្រះ​អង្គ មាន​សង្ឃដីកា​បន្ថែម៕

 

-ចុចអាន៖ Leicester មាន​ Fans ​នៅ​ថៃ​​កើន​ឡើង​ខ្លាំង​ ​មិន​នឹក​ស្មាន​ដល់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | bangkokpost