NOCC ​ប្រកាស​ស្វែង​រក​បេក្ខភាព​ប្រកួត​ស្តេច​អុកចត្រង្គ អង្គរសង្រ្កាន្ត​

គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​ (NOCC) ​បាន​ប្រកាស​ស្វែង​រក​បេក្ខជន​ដែល​ពូកែ​លេង​អុក​ទាំង​អស់​ ដើម្បី​ឱ្យ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី “​ការ​ប្រកួត​ស្តេច​អុកចត្រង្គ ​អង្គរ​សង្រ្កាន្គ​​ឆ្នាំ​ថ្មី ​ឆ្នាំ​២០១៦​” ​នៅ​ខេត្ត​សៀមរាប។

 

NOCC ​ប្រកាស​ស្វែង​រក​បេក្ខភាព​ប្រកួត​ស្តេច​អុកចត្រង្គ អង្គរសង្រ្កាន្ត​

 

“ការ​ប្រកួត​ស្តេច​អុកចត្រង្គ​ អបអរ​សាទរ ​អង្គរ​សង្រ្កាន្ត​​ឆ្នាំ​ថ្មី​” នៅ​​សៀមរាប​អង្គរ​ ដែល​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​និង​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រកាស​ស្វែង​រក​បេក្ខជន​ចូល​រួម​ប្រកួត​ហើយ ដែល​ប្រិយមិត្ត​អាច​ចុះ​ឈ្មោះ​ចូល​រួម​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១ ​ខែ​មេសា ​ឆ្នាំ​២០១៦ ទើប​ឈប់​ទទួល​ការ​​ចុះ​ឈ្មោះ។ ចំពោះ​ការ​ចុះ​ឈ្មោះ​វិញ ​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ឬ​អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ ០៧៨៦៦៨៣៦៦; ០៩២ ៩០៨ ៣៨៨ ។ បញ្ជាក់​ការ​ចុះ​ឈ្មោះ​មិន​ប្រកាន់​ភេទ​នោះ​ទេ ប៉ុន្តែ​បេក្ខជន​ត្រូវ​បង់​ប្រាក់​ចំនួន​៥ ០០០​រៀល ដើម្បី​ជា​ការ​រៀប​ចំ​ការ​ប្រកួត។

 

NOCC ​ប្រកាស​ស្វែង​រក​បេក្ខភាព​ប្រកួត​ស្តេច​អុកចត្រង្គ អង្គរសង្រ្កាន្ត​

 

កាល​ពី​ព្រឹត្តិការណ៍​ “អង្គរសង្រ្កាន្ត ​ឆ្នាំ​២០១៥​” សម្ដេច​តេជោ ហ៊ុន សែន​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ដល់​ជយលាភី ​ក្នុង​ការ​ប្រកួត​​ស្ដេច​អុកចត្រង្គ​នេះ​រួមមាន៖

១. ​ជយលាភី ​លេខ​ ១ បាន​ទៅ​ ឈាវ បូរ៉ា​៖ ​៥,០០០ ​ដុល្លារ​អាមេរិក
២. ជយ​លាភី ​លេខ​ ២ បាន​ទៅ សុខ ភារ៉ា ៖ ៣,០០០ ដុល្លារ​អាមេរិក
៣. ជយលាភី លេខ ៣ បាន​ទៅ ប៊ិន គា ៖ ២,០០០ ដុល្លារ​អាមេរិក
៤ ជយលាភី លេខ ៤ បាន​ទៅ ហាយ ស៊ីណា ៖ ៥០០ ដុល្លារអាមេរិក។

 

អត្ថបទ៖ មុន្នី រម្យ