Dortmund រង​ពិន័យ​ពី Uefa ក្រោយ​ធ្វើឲ្យ​អ្នកគាំទ្រ Spurs រង​របួស

ក្លឹប Borussia Dortmund ត្រូវ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​​ពិន័យ​ បន្ទាប់​ពី​ធ្វើ​ឲ្យ​អ្នកគាំទ្រ Tottenham Hotspur ១៧​នាក់​បាន​រង​របួស​មុន​ការ​ប្រកួត Europa League ជើង​ទី​១​កាល​ពី​សប្ដាហ៍​មុន។

 

Dortmund រង​ពិន័យ​ពី Uefa ក្រោយ​ធ្វើឲ្យ​អ្នកគាំទ្រ Spurs រង​របួស

 

ក្រុម​ប្រឹក្សា​វិន័យរបស់ Uefa បាន​ចោទ​ Dortmund​ ពី​បទ​បិទ​ច្រក​ចូល​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ ហើយ​ការ​ពិន័យ​យ៉ាង​ណាខ្លះ​នោះ​ នឹង​​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា។

 

អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ជា​ច្រើន​នាក់​បាន​ជួប​បញ្ហា​ក្រោយ​ច្រក​ចូល​មើល​ការ​ប្រកួត​ត្រូវ​បិទ​បណ្ដោះ​អាសន្ន​ បង្កឲ្យមានការជ្រួលច្របល់ ធ្វើឲ្យក្រុម​សន្តិសុខ​កីឡដ្ឋាន​របស់ Dortmund បាញ់ស្ព្រៃយ៍ (Spray) ដើម្បី​ព្យាយាម​គ្រប់​គ្រង​ពួកគេ។

 

ក្លឹប Tottenham បាន​ហៅ​ហេតុការណ៍​ខាងលើ​ថា ជា​ស្ថានការណ៍​ដែល​អាច​ឈាន​ទៅ​រក​គ្រោះថ្នាក់ ហើយ​រិះគន់​ការ​បាញ់ស្ព្រៃយ៍​លើ​អ្នកគាំទ្រ​របស់​ខ្លួន​ថាជា​រឿង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​វា​ទាល់​តែ​សោះ។ ដោយ​ឡែកក្រុមសន្តិសុខ​វិញ​បាន​និយាយ​ថា ការ​មក​យឺត​របស់​អ្នកគាំទ្រ Tottenham Hotspur ជា​ច្រើន​នាក់ គឺ​ផ្ដល់​ការលំបាក​ក្នុង​ការ​គ្រប់គ្រង​ច្រក​ចូល ដែល​ធ្វើ​ឲ្យ​ពួក​​គេ​​បង្ខំ​ចិត្ត​បិទ​វា​ជា​បណ្ដោះ​អាសន្ន៕

 

ចុចអាន៖ អ្នក​គាំទ្រ Dortmund ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​គាំទ្រ​ដែល​ស្លាប់​ដោយសារ​គាំងបេះដូង​

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC