Ribery ទំនង​ជា​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​បារាំង​សារ​ជា​ថ្មី​

ខ្សែ​បម្រើ​ស្លាប​របស់​ក្លឹប​ Bayern Munich កីឡាករ​ Franck Ribery បាន​បង្ហើប​ពី​បំណង​ដែល​គេ​ចង់​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​បារាំង​សារ​ជា​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​ Euro 2016 ក្រោយ​ពី​គេ​បាន​ពិភាក្សា​ជាមួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក​ Didier Deschamp ។

ដោយ​នៅ​លើ​សារ​ព័ត៌មាន​ Kicker កីឡាករ​ Ribery បា​និយាយ​ថា « ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​លោក​ Deschamp គាត់​ចង់​បាន​ជម្រើស​កីឡាករ​ដែល​អាច​ជួយ​បារាំង​ឲ្យក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ Euro ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ក៏​ចង់​ចូល​រួម​ចំណែក​នោះ​ផង​ដែរ​ » ។

Ribery បន្ត​ថា​ « ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូល​លេង​ជាមួយ​ Bayern Munich ហើយ​គិត​ថា​ពេល​នេះ​គឺ​កម្រិត​លេង​របស់​ខ្ញុំ​គឺ​ត្រលប់​មក​វិញ​១០០%​ហើយ​ តែ​យ៉ាង​ណា​មុន​នឹង​សម្រេច​ចិត្ត​ខ្ញុំ​នឹង​ពិភាក្សា​ឲ្យ​ច្បាស់​ជាមួយ​ Deschamp តើ​ខ្ញុំ​ស្ថិត​ក្នុង​តម្រូវ​ការ​កីឡាករ​ដែល​គេ​ចង់​បាន​ឬ​អត់​ ? » ។

គួរ​រំលឹក​ថា​ Ribery បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បារាំង​កាល​ពី​ក្រោយ​ពី​ការ​ប្រកួត​ FIFA World Cup បាន​បញ្ចប់​ដោយ​សារ​តែ​រូប​គេ​ជួប​បញ្ហា​របួស​ ។ យ៉ាង​ណា​ពេល​នេះ​របួស​គេ​ហាក់​ដូចជា​សះ​ស្បើយ​ដូចនេះ​ទើប​ធ្វើ​ឲ្យ​គេ​ក៏​មាន​បំណង​ចូល​ជួយ​ជម្រើស​ជាតិ​ជា​ថ្មី​​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ​

  • Ribery ទំនង​ជា​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​បារាំង​សារ​ជា​ថ្មី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កីឡា
Tags: