សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ

​រាល់​​បុគ្គលិក​ដែល​ធ្វើ​ការ​បាន​ល្អ​ រមែង​តែង​ទទួល​បាន​ការ​ដំឡើង​តំណែង​ ហើយ​ការ​ធ្វើ​​​បែប​នេះ​ គឺ​​ បញ្ជាក់​ពី​​ ការ​វិវត្តន៍​នៃ​អាជីព​ការងារ​ ។ ដើម្បី​អោយ​បុគ្គលិក​ដ៏​ល្អ​ទាំង​នោះ​នៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អ្នក​ អ្នក​គួរ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ ​និង​គិត​គួរ​ពី​រឿង​​ដំឡើង​តួនាទី​ពួក​គេ​ខ្លះ​ផង​ដែរ​ ដូចនេះ​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ទាំង​អស់​គ្នា​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ណា​ដែល​គួរ​ដំឡើង​តំណែង​ ពួក​យើង​នឹង​ឡើង​យក​សញ្ញា​ទាំង​៦​នៃ​បុគ្គលិក​ល្អ​ដល់​អ្នក​ទាំង​អស់​គ្នា​ ៖

សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ

១.ពួក​គេ​ធ្វើ​ការ​ចំ​តួនាទី​របស់​ពួក​គេ​ ៖

វា​ជា​សញ្ញា​​មួយ​ដែល​អ្នក​អាច​មើល​បាន​យ៉ាង​ងាយ​ក្នុង​ការ​ជ្រើស​រើស​ដំឡើង​តួនាទី​នរណា​ម្នាក់​ ។ តើ​ពួក​គេ​បំពេញ​តួនាទី​ និង​ ទំនួល​ខុស​ត្រូវ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​ ? តើ​ពួក​គេ​បាន​បញ្ចប់​កិច្ច​ការ​ដែល​អ្នក​ឲ្យ​គេ​​ធ្វើ​ដែរ​ឬ​ទេ​ ? តើ​ពួក​គេ​ធ្វើ​ដូច​អ្វី​ដូច​ក្នុង​ការ​ពណ៌នា​កិច្ច​សន្យា​ដែរ​ឬ​ទេ​ ? ឬ​គេ​ពួក​គេ​ធ្វើ​លើស​ពី​តម្រូវ​ការ​ ? ចូរ​អ្នក​គិត​គូរ​ពី​បញ្ហា​ទាំង​នេះ ។

២.ពួក​គេ​សួរ​អ្នក​ពី​រឿង​ឡើង​តំណែង​ ៖

វា​មិន​មែន​ន័យ​ថា​ពួក​គេ​សួរ​ដើម្បី​ឡើង​តំណែង​យក​ភ្លាម​នោះ​ទេ​ វា​ជា​ការ​សួរ​បែប​កំណត់​តួនាទី​​អនាគត​ ដូច​ជា​​ “តើ​ដើម្បី​អាច​ឡើង​ដល់​អ្នក​​គ្រប់​គ្រង​ ឬ តំណែង​មួយ​នោះ​ តើ​ខ្ញុំ​ត្រូវ​ការ​ធ្វើ​អ្វី​បន្ថែម​ខ្លះ​​?” ។ វា​ជា​សញ្ញា​មួយ​​ថា​បុគ្គលិក​មួយ​នោះ​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​យក​និង​រក្សា​តំណែង​ធំ​មួយ​យ៉ាង​ល្អ​ ។

៣.ពួក​គេ​មាន​ភាព​វ័យ​ឆ្លាត​នៃ​ខាង​អារម្មណ៍​ ៖

បុគ្គលិក​នី​មួយ​ៗ​​ គួរ​មាន​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍​ ដែល​វា​ជា​ជំនាញ​មួយ​ដ៏​ល្អ​​ ដើម្បី​ឲ្យ​ការងារ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ។ ដើម្បី​ឲ្យ​ជោគជ័យ​ក្នុង​ការ​ងារ​ អ្នក​ត្រូវ​ការ​ចំណេះ​ដឹង​ជំនាញ​ មិន​ថា​ ជំនាញ​អាជីព​ ឬ ជំនាញ​ខាង​បច្ចេកវិទ្យា​នោះ​ទេ​​ ហើយ​វា​ក៏​ត្រូវ​ការ​ភាព​ពូកែ​ខាង​អារម្មណ៍​ផង​ដែរ​ ។ បុគ្គលិក​ដែល​ល្អ​ជា​អ្នក​ដែល​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន​និង​គួរ​ចេះ​ប្រើ​ប្រាស់​អារម្មណ៍​បាន​ល្អ​ដូច​ជា​ ​ពូកែ​ទប់​អារម្មណ៍​,មាន​ភាព​ក្លាហាន​ជា​ដើម​ ។

៤.ពួក​គេ​មិន​វិះ​គន់​អ្វី​នោះ​ទេ​ ៖

​បើ​ទោះ​បី​ជា​ពួក​គេ​មាន​ការងារ​ដ៏​ច្រើន​ ហើយ​ពេល​នោះ​មាន​អ្នក​ផ្សេង​មក​ពឹង​ពាក់​គេ​ឲ្យ​ជួយ​ ពួក​គេ​នឹង​មិន​រិះគន់​ឬ​និយាយ​អ្វី​អាក្រក់​នោះ​ទេ​ ពួក​គេ​នឹង​នៅ​តែ​ញញឹម​ហើយ​ជួយ​សហការ​តាម​ដែល​គេ​អាច​ជួយ​បាន​ ពីព្រោះ​ពួក​គេ​មាន​គោលដៅ​ចង់​ជួយ​ក្រុមហ៊ុន​ឲ្យ​មាន​ការ​វិវត្តន៍​កាន់​តែ​ខ្លាំង​ ។

៥.ពួក​គេ​ផ្ដល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​ដ៏​ឆ្នៃ​ប្រឌិត​ ៖

បើ​សិន​ជា​ពួក​គេ​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ និង​ វិធី​ធ្វើ​ការ​យ៉ាង​ឆ្នៃ​ប្រឌិត​ វា​បញ្ជាក់​ថា​ពួក​គេ​ពិត​ជា​បុគ្គល​ដែល​អ្នក​គូរ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​អ្នក​មាន​ដំណើរ​ការ​ល្អ និង​ អភិវឌ្ឍន៍ ។

​​៦.​ពួក​គេ​យល់​ពី​រ​ប្រៀប​និង​វប្បធម៌​ការងារ​នៃ​ក្រុមហ៊ុន​អ្នក​​ ៖

ការ​ដែល​ចង់​ដំឡើង​តួនាទី​នរណា​ម្នាក់​ ច្បាស់​ណាស់​អ្នក​ត្រូវ​គិត​ពី​អនាគត​ពួក​គេ​និង​ក្រុមហ៊ុន​អ្នក​ បើ​សិន​ជា​អ្នក​គ្រាន់​តែ​ចង់​បាន​នរណា​ម្នាក់​ដែល​ល្អ​ហើយ​មិន​យល់​ពី​បរិបទ​នៃ​ក្រុមហ៊ុន​អ្នក​​ នោះ​អ្នក​នឹង​ពិបាក​ក្នុង​ការ​ស្វែង​រក​តុល្យភាព​នៅ​កន្លែង​ធ្វើ​ការ​ ដូច​នេះ​អ្នក​ត្រូវ​រក​បុគ្គលិក​ណា​ដែល​យល់​ពី​បរិបទ​នៃ​កន្លែង​ធ្វើ​ការ​អ្នក​ផង​ដែរ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ក្នុង​កិច្ចការ​ងារ​បាន​យ៉ាង​រលូន​ ។​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique

ប្រភព​ ៖

  • សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: