ក្មេង​សោះ​តែ​​បើ​និយាយ​ពី​ជំនាញ​ប្រកប​ភាសា​អង់គ្លេស​ឡើង​សាហាវ​

នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Little Big Shot បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​សមត្ថភាព​ក្មេង​ប្រុស​វ័យ​៦​ឆ្នាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Akash ដែល​គេ​មាន​ទេពកោសល្យ​ប្រកប​ពាក្យ​ជា​ភាសា​អង់គ្លេស​ដែល​សុទ្ធ​តែ​ពិបាក​ៗ​ បាន​យ៉ាង​ងាយ​ស្រួល ។

សូមទស្សនា​វីដេអូ​នៃ​ការ​ប្រកប​ដ៏​ជំនាញ​របស់​គេ ៖

យោង​តាម​សម្ដី​របស់​ម្ដាយ​ឪពុក​របស់​ Akash បាន​និយាយ​ថា​កូន​របស់​ពួក​គេ​ចាប់​អារម្មណ៍​លើ​អក្សរ​តាំង​ពី​គេ​មាន​អាយុ​ក្រោម​២​ឆ្នាំ​មក​ម្ល៉េះ​ ដោយ​ឃើញ​និស្ស័យ​កូន​បែប​នេះ​ពួក​គេ​ក៏​បាន​ទិញ​ប្រដាប់​លេង​ដែល​មាន​ជា​លក្ខណៈ​អក្សរ​ផ្គុំ​មក​ឲ្យ​គេ​លេង​ ។

គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ​២០១៥​ Akash ធ្លាប់​បាន​ឈ្នះ​ School Spelling Bee Champion នៅ​ក្នុង​សាលា​របស់​គេ​ ក្រោយ​មក​គេ​បាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​សាលា​ចំនួន​៥៤​ទៀត​ដើម្បី​ប្រជែង​យក​ Scripps Regional Spelling Bee តែ​គេ​បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​២​ ។ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ​គេ​ទើប​តែ​ឈ្នះ​​ San Angelo Christian Home School Association (1st – 5th grade) ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្មេង​សោះ​តែ​​បើ​និយាយ​ពី​ជំនាញ​ប្រកប​ភាសា​អង់គ្លេស​ឡើង​សាហាវ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: