Price Tag ពី​កុមារី​ថៃ​ក្នុង​កម្មវិធី The Voice Kids ធ្វើ​ឲ្យ​ទស្សនិកជន​ទះ​ដៃ​មិន​សំចៃ​កម្លាំង​​

​​កុមារី​ដែល​បាន​ធ្វើ​ឲ្យ​វេទិកា​នៃ​ការប្រកួត​ក្នុង​កម្មវិធី​ The Voice Kids របស់​ប្រទេស​ថៃ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ពោរ​ពេញ​ដោយ​សំឡេង​ហ៊ោ​កញ្រ្ចៀវ​ ទះដៃ​យ៉ាង​កង​រំពង​នោះ​មាន​ឈ្មោះ​ថា​ ព្រីម​​ (พรีม)។ ​បទ​ចម្រៀង​ដែល​ប្អូន​ស្រី​យក​មក​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ ០៦​​ ខែ​មីនា​កន្លងទៅ​នេះ​គឺ​បទ Price Tag របស់​តារា​ចម្រៀង​អាមេរិក​កញ្ញា Jessie J ។​

អម​ជាមួយ​នឹង​ការ​ច្រៀង​ជា​ភាសា​បរទេស​បាន​យ៉ាង​ល្អ​នោះ​ ប្អូន​ស្រី​ក៏​បាន​បញ្ចេញ​ក្បាច់​រាំ និង​កាយ​វិការ​យ៉ាង​រស់​រវើក​​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​គណៈ​កម្មការ​អត់​មិន​ទះ​ដៃ​ មិន​ហ៊ោ​មិន​បាន។ ហើយ​អ្វី​ដែល​ពិសេស​នោះ​ប្អូន​ស្រី​ក៏​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្អូន​ស្រី​អាច​បន្ត​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ទៀត​ផង។

កុមារី ព្រីម ក្នុង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់ ៖

កុមារី ព្រីម ក្នុង​វគ្គ Blind Audition ៖

ប្រភព ៖ Youtube

  • Price Tag ពី​កុមារី​ថៃ​ក្នុង​កម្មវិធី The Voice Kids ធ្វើ​ឲ្យ​ទស្សនិកជន​ទះ​ដៃ​មិន​សំចៃ​កម្លាំង​​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: