បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ

ពាន​រង្វាន់​រូប​ថត​អន្តរជាតិ​ Hamdan International Photography Awards ឬ HIPA បាន​​រក​ឃើញ​​ម្ចាស់​ជ័យ​លាភី​ជា​ច្រើន​រូប​​​នៃ​​​រដូវ​កាល​​ទី​​៥ ​កាល​ពី​​ថ្ងៃ​ចន្ទ​ នៅ​សួន​ Burj នា​ទី​ក្រុង​ឌុយបៃ​ ​ប្រទេស​អារ៉ាប់​រួម។

 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

​​​​​​​​​តាម​ប្រភព​​ពី Digital Photographer ​​​ប្រធាន​បទ​​​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​​​រូប​ថត​​​​​​​ខាង​លើ​​នោះ​គឺ​រូប​ភាព​​”សុភមង្គល”​ ដែល​ម្ចាស់​ជ័យ​លាភី​លេខ​មួយ​បាន​ទៅ​លើ Hameed Husain Isa មក​ពី​ប្រទេស​បារ៉ែន​​ លេខ​ពីរ ​Brent Stirton មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ លេខ​បី​បាន​លើ​ Sergey Ponomarev មក​ពី​រុស្ស៊ី លេខ​បួន Omar Ahmed មក​ពី​អារ៉ាប់​រួម និង​លេខ​៥ Manar Gad មក​ពី​ ប្រទេស​អេហ្ស៊ីប។ ដោយ​ឡែក​អ្វី​ដែល​ពិសេស​នោះ គឺ​​រង្វាន់​កិត្តិយស​ផ្នែក​រូប​ថត “សុភមង្គល​” ជា​ទឹក​ប្រាក់​ ១២​ម៉ឺន​ដុល្លារ​អាមេរិក​​សម្រេច​ដោយ​គណៈ​វិនិច្ឆ័យ​គឺ​បាន​ទៅ​លើ​ អ្នក​ថត​រូប​មក​ពី​អេស្ប៉ាញ លោក ​Antonio Aragon Renuncio ដែល​រូប​ថត​របស់​លោក​បាន​បង្ហាញ​ពី​​​ក្មេង​ៗ​​មួយ​ក្រុម​​នៅ​ក្នុង​ភូមិ​មួយ​នៃ​ប្រទេស​ Togo (អាហ្វ្រិក​ខាង​លិច) កំពុង​លេង​សំបក​កង់​ម៉ូតូ​​​នៅ​លើ​ផ្លូវ​​លំ​មួយ​​​​។ ​​​​

 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

ក្រៅ​ពី​ប្រធាន​បទ​​រូប​ភាព​គោល​សំខាន់​ “សុភមង្គល​” អ្នក​ជំនាញ​​​នៃ​ពាន​រង្វាន់​ HIPA បាន​ទទួល​ស្គាល់​ជ័យ​លាភី​​​​​ប្រភេទ​រូប​ថត​ផ្សេង​ៗ​ទៀត​ដែល​មាន​​ ​ប្រភេទ​រូប​​ភាព“​​ទូ​ទៅ” រូប “​​ឪពុក​និង​កូន” និង​រូប “​ជីវិត​សត្វ​ព្រៃ​” ផង​ដែរ។

 

គួរ​រំឭក​​ផង​ដែរ​ថា ពាន​រង្វាន់​រូប​ថត​អន្តរជាតិ​ Hamdan International Photography Awards ឬ HIPA​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ​ក្នុង​គោល​បំណង​​ទទួល​ស្គាល់​​​​​ស្នាដៃ​អ្នក​ថត​រូប​​​លើ​ពិភព​លោក​​និង​​សម្រាប់​ការ​អភិវឌ្ឍ​ស្នាដៃ​សិល្បៈ​។ នៅ​រដូវ​កាល​នេះ បេក្ខជន​ ជាង​​៨​ម៉ឺន​នាក់​មក​ពី​១៩៣​ប្រទេស​បាន​​​មក​ចូល​រួម​ប្រកួត​ប្រជែង។
ទស្សនា​រូបភាព​ខាង​ក្រោម៖

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខមួយ ប្រធានបទ “សុភមង្គល”
 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខពីរ ប្រធានបទ “សុភមង្គល”
 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខបី ប្រធានបទ “សុភមង្គល”
 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខមួយ ប្រធានបទ “ទូទៅ”
 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខមួយ ប្រធានបទ “ឪពុក និង​កូន”
 

បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

រូបថត ជ័យលាភីលេខមួយ ប្រធានបទ “ជីវិតសត្វព្រៃ”

<center*រូបភាពជាច្រើនទៀត
បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
បណ្ដុំ​រូប​​ជាប់​​ជយលាភី​រូប​ថត​អន្តរជាតិ ជាមួយ​​ប្រាក់​រង្វាន់​រាប់​សែន​ដុល្លារ
 

ចុចអាន៖ ១០​សន្លឹក​រូប​ភាព​ល្អ​​ពិសេស​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ពិភពលោក​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ digitalphotographer​​​​​