រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

​​​​​​​​​​​​​​​ទី​ ១៤​មិនា​​​​នេះ​ ជា​ថ្ងៃ​ខែ​កំណើត​​របស់​​អ្នក​វិទ្យាសាស្ត្រ​​​រូប​វិទូ​ សញ្ជាតិ​អាល្លឺម៉ង់​ Albert Einstein ​ដែល​លោក​​កើត​​​នៅ​ឆ្នាំ ​១៨៧៩ ​និង​​ជា​បុគ្គល​​​ល្បី​ល្បាញ​​​រហូត​​មក​ដល់​បច្ចុប្បន្ន។

​​​

អំឡុង​​ពេល​​មាន​ជីវិត​​រស់​នៅ​ Einstein ​​​បាន​ផ្លាស់​ប្ដូរ​ពិភព​លោក​​​​​ជា​មួយ​ទ្រឹស្ដី​រូបវិទ្យា​ជាច្រើន​។ ​​លោក​​ទទួល​បាន​ពាន​រង្វាន់​​រាប់​មិន​អស់​​ចំពោះ​ការ​ចូល​រួម​​​ចែក​រំលែក​​​ទ្រឹស្ដី​​ក្នុង​វិទ្យាសាស្ត្រ​ ហើយ​ក៏​​ទទួល​​ពាន​​ណូបែល​សន្តិភាព​ផ្នែក​រូប​វិទ្យា​​ក្នុង​ឆ្នាំ ១៩២១​ដែរ។

នៅ​ថ្ងៃ​ខួប​កំណើត​​ទី ១៤​មិនា ​វិញ​នេះ​ ​​​ក្រុម​សារព័ត៌មាន​​ល្បី​ៗ​​​ជា​ច្រើន​​​​​​លើ​ពិភព​លោក​ បាន​គាស់​កកាយ​​​ប្រវត្តិ ​​របៀប​របប​​​រស់​នៅ ​និង​រឿង​រ៉ាវ​ប្លែក​​​ចំនួន​​ ១០​​​ដែល​កើត​មាន​​លើ Einstein។

 

រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

១. ​លោក​​ធ្លាប់​​ត្រូវ​គេ​​ប្រគល់​​តំណែង​​ប្រធានាធិបតី​​អ៊ីស្រាអែល តែ​បដិសេធ

​​ទោះ​បី​ជា​ការ​​​ផ្ដល់តំណែង​​​ដ៏​ធំ​​ Einstein ​​​បាន​បដិសេធ​​​​​ធ្វើ​ជា​ប្រធានាធិបតី​​អ៊ីស្រាអែល ​ក្នុង​ឆ្នាំ ១៩៥២។ ​​ក្នុង​​សារ​ឆ្លើយ​​​តប ​គាត់​ថា​ “ខ្ញុំ​សោក​ស្ដាយ ​និង​អាម៉ាស់ ​ដែល​​មិន​អាច​​ទទួល​​តាម​​ការ​អញ្ជើញ​​ធ្វើ​ជា​ប្រធានាធិបតី​​អ៊ីស្រាអែល​បាន​។ ​​ក្នុង​​មួយ​ជីវិត​​​​របស់​ខ្ញុំ​ ​​​ខ្ញុំ​​​​បាន​ជួប​បញ្ហា​ជាច្រើន​ ​ដូច្នេះ​ ​ខ្ញុំ​​​ខ្វះ​​ទាំង​​​​ឥរិយាបថ​បែប​ធម្មជាតិ ​និង​​បទពិសោធន៍​​​​ដោះ​ស្រាយ​បញ្ហា​​ជា​មួយ​មនុស្ស​ទូទៅ”។

 

​​​​​​​​​​រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

 

២. Einstein ស្លាប់​ដោយ​សារ​​គាត់​​មិន​ព្រម​ឲ្យ​គេ​វះកាត់

​នៅ​ថ្ងៃ​ទី​ ១៧​មេសា ឆ្នាំ ​១៩៥៥ Einstein ​​​កើត​​ជំងឺ​ប៉ោង​សរសៃ​ឈាម​ក្រហម​​ពោះ ធ្វើ​ឲ្យ​ហូរ​ឈាម​​​​​ខាង​ក្នុង​​ពោះ​។ ​​​​​គេ​​បាន​ឲ្យ​គាត់​វះកាត់​​ តែ​គាត់​ថា​​ “​ខ្ញុំ​នឹង​ទៅ ពេល​ខ្ញុំ​ចង់។ ​វា​គ្មាន​ន័យ​​​ទេ​ ដើម្បី​​ពន្យារ​ជីវិត​បែប​សិប្បនិមិត្ត​។​ ខ្ញុំ​បាន​​​​ចែក​​រំលែក​​អ្វី​ខ្ញុំ​មាន​​​​អស់​ហើយ ​និង​ជា​​ពេល​​ខ្ញុំ​​ចាក​ចេញ​ដែរ”។ ​គាត់​​បាន​​ស្លាប់​​​​​​នៅ​មួយ​ថ្ងៃ​បន្ទាប់។

 

 

៣. ​ខួរ​ក្បាល​ Einstein ត្រូវ​​គេ​​​វះ​យក​​ដោយ​ខុសច្បាប់

​​​​​​ក្រោយ​​មរណភាព​បាន​ ៧ម៉ោង​ វេជ្ជបណ្ឌិត​ Thomas Stolz Harvey ​​ បាន​​ធ្វើ​កោសល្យ​វិច័យ​​រក​មូល​ហេតុ​នៃ​ការ​ស្លាប់​ ​តែ​បាន​លួច​យក​ខួរ​ក្បាល​ទៅ​បាត់។ ​​គ្រូពេទ្យ​​បាន​អះអាងថា ​ខ្លួន​ទទួល​​ការ​អនុញ្ញាត​​ឲ្យ​វះកាត់​ខួរ​ក្បាល ​តែ​គេ​មិន​បាន​ឃើញ​លិខិត​​ស្នាម​​រហូត​ដល់​ឥឡូវ។ ​មុន​ផុត​ដង្ហើម​ Einstein ​​បាន​​សុំ​​​ឲ្យ​គេ​បូជា​​​​ដោយ​​ទុក​ខួរ​ក្បាល​​ឲ្យ​នៅ​​ដដែល​ ​តែ​​គេនៅតែលួច​យកទៅ​។

 

រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

៤.​ ​​ការ​សែត​ផ្សាយ​​​ថា​​គាត់​​​ប្រលង​ធ្លាក់​គណិតវិទ្យា ​តែ​ខ្លួន​គាត់​ថា​មិន​ដែល​ទេ

​​​​​​​​​​​​ក្នុង​ឆ្នាំ ១៩៣៥​ ​កាសែត Ripley’s Believe It Or Not! ​បាន​បោះ​ពុម្ព​ផ្សាយ​​ដោយ​ដាក់​ចំណង​ជើង​ធំៗ​ថា ​កំពូល​​​​គណិត​វិទូ​​​​នៅ​រស់ ​ប្រលង​​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា ហើយ​​ការ​អះអាង​​នេះ​​មាន​រហូត​​ដល់​សព្វ​ថ្ងៃ។

តាម​ពិត Einstein ​​មិន​​ដែល​ធ្លាក់​ទេ។ គាត់​​​​បង្ហាញ​​​អត្ថបទ​ និង​​អស់សំណើច​​​​ថា​ “​ខ្ញុំ​​មិន​ធ្លាប់​​ធ្លាក់​មុខវិជ្ជា​​គណិតវិទ្យា​ទេ។ កាល​នៅ​អាយុ​ ១៥​ខ្ញុំ​​ ​អាច​គណនា​​​លំហាត់​​ឌីផេរ៉ង់ស្យែល និង​អាំងតេក្រាល​​ បាន​យ៉ាង​ស្ទាត់​ជំនាញ ​ដោយ​​ទទួល​ចំណាត់​ថ្នាក់​លើ​គេ​​​​​ទៀត​ផង។

 

 

៥. ​​​កូន​ស្រី​ដំបូង​របស់​​​ប្រពន្ធ​ដើម​ ​កើត​មក​​មាន​បញ្ហា​ខួរ​ក្បាល​ពី​កំណើត

​​​​​​Liersel Einstein  ​ជា​កូន​​​​​ដំបូង​​របស់​ Einstein ជាមួយ​ប្រពន្ធ​​​ដើម Mileva Maric ​កើត​ក្នុង​ខែ​​មករា​​ឆ្នាំ ១៩០២ ​​និង​ស្លាប់​​ក្នុង​ខែ​​កញ្ញា​​ឆ្នាំ ១៩០៣ ដោយ​សារ​កើត​​​ជំងឺ​គ្រុន​ក្រហម។ Liersel ​ត្រូវ​គេ​ជឿ​ថា​​​កើត​​​មក​​​​សតិ​មិន​គ្រប់​គ្រាន់។

 

 

៦. ​ក្រោយ​លែងលះ​ប្រពន្ធ​ដើម​ Einstein ​ទៅ​រៀប​ការ​ជាមួយ​​​បងប្អូន​ជីដូន​មួយ

Einstein ​បាន​រៀប​ការ​​​ម្ដង​ទៀត​ជា​មួយ​​​បង​ប្អូន​​​ជីដូន​មួយ​​ឈ្មោះ Elsa ​​ក្រោយ​​លែង​លះ​​​ប្រពន្ធ​ដើម​​ ចំណាយ​ពេល​​រហូត​ដល់​ឆ្នាំ ១៩១៩​ឆ្នាំ។

 

រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

៧. ​Einstein ​មិន​បាន​​​​ឈ្នះ​ពានរង្វាន់ Nobel ​ចំពោះ​​ទ្រឹស្ដី​ល្បី​ៗ​ទេ

​ស្នាដៃ​​ទ្រឹស្ដី​ល្បី​ៗ​​ឈ្មោះ​​របស់​ Einstein ​​របស់​សាបេក្ខភាព​ (អ្វីៗ​កើត​ឡើង​​​អាស្រ័យ​ទៅ​តាម​ពេល​វេលា​) មិន​បាន​ឈ្នះ​ Nobel នោះ​ទេ។

 

 

៨. ប្រាក់​​​​​បាន​​មក​ពី​រង្វាន់​​​នានា​​​ត្រូវ​​​ប្រគល់​​ឲ្យ​ប្រពន្ធ​ដើម​ ​​ជា​ការ​​​ដោះ​ស្រាយ​រឿង​លែង​លះ​

​​​​​​​​ទោះ​ជា​លែង​លះ ​​អ្នក​ទាំង​ពីរ​​​បាន​យល់​​​ព្រម​​​​​​ ​យក​​ប្រាក់​​រង្វាន់​​​​​​​ ​ទៅ​​បញ្ចូល​ក្នុង​គណនី​សន្សំ​​​សម្រាប់​កូន​ប្រុស​​ ២នាក់​ Han និង​ Eduard ដែរ​។ ប្រាក់​ទាំង​នោះ​ បាន​ទិញ​​ផ្ទះ​ ៣កន្លែង​​នៅ​ទីក្រុង Zuric ដោយ​មួយ​កន្លែងអ្នក​ស្រី Mileva ​រស់​នៅ​ និង​ ២កន្លែង​​សម្រាប់​រកស៊ី។

 

 

៩. ​គ្រាប់​ភ្នែក​​ទាំង​គូ ​ត្រូវ​​គេ​យក​រក្សា​ទុក​​ក្នុង​ប្រអប់​សុវត្ថិភាព​​នៅ​ទីក្រុង​ញ៉ូវយ៉ក

មិន​ត្រឹម​តែ​ខួរ​ក្បាល​​ត្រូវ​​គ្រូពេទ្យ​​​លួច​យក​ទៅ​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​​ថែម​ទាំង​គ្រាប់​ភ្នែក​ទាំង​ពីរ​ផង​​ ក៏​​​ត្រូវ​​ពេទ្យ​ម្នាក់​ទៀត​​លួច​យក​ទៅ​ដែរ​​​ ​និង​រក្សាទុក​រហូត​ដល់​សព្វ​ថ្ងៃ។

 

 

១០. ចំណង​ចំណូលចិត្ត​​ធំ​របស់ Einstein មិន​មែន​ជា​វិទ្យាសាស្ត្រ​​ឡើយ​ តែ​ជា​តន្ត្រី

ទោះ​​បី​​ជា​គាត់​មាន​ស្នា​ដៃ​​ និង​​​​មាន​សមិទ្ធផល​​បែប​វិទ្យា​សាស្ត្រា​ជាច្រើន​ក្ដី ​តែ​តន្ត្រី​​​ជា​អ្នក​ធ្វើ​ឲ្យ Einstein សប្បាយ​បំផុត។ គាត់​មិន​ដែល​ធ្វើ​ដំណើរ​​ទៅ​​ណា​មក​ណា​​ដោយ​គ្មាន​វីយ៉ូឡុង​ឡើយ​។ “ជីវិត​ដោយ​​​មិន​មាន​​លេង​តន្ត្រី​​ គឺ​​​​នៅ​មិន​សុខ​ទេ​​សម្រាប់​ខ្ញុំ” គាត់​និយាយ៕

 

រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

ចុចអាន​៖ ទម្លាប់​​​មុន​ចូល​គេង របស់​បុគ្គល​ល្បី​ៗ ៦​រូប

ចុចអាន៖ ​ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

ចុចអាន៖ បុគ្គល​បច្ចេកវិទ្យា​ល្បី​ៗ​បី​រូប​ប្រាប់​ពី​ទម្លាប់​ពេល​ទំនេរ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Entrepreneur

​​