ប្រធាន​ធនាគារ​កណ្ដាល​បង់ក្លាដេសប្រកាស​លា​លែង​​ ក្រោយ​​មាន​ការ​លួច​លុយទុនបម្រុង​​តាម​​អ៊ីនធឺណិត​

ប្រធាន​ធនាគារ​កណ្ដាល​​បង់ក្លាដេស​ លោក​ Atiur Rahman បាន​​​លាលែង​​​​ពី​តំណែង​​​ ក្រោយ​ពី​​​​​​មាន​ចោរ​លួច​លុយ​ជា​​​​រូបិយប័ណ្ណ​​ទុន​បម្រុង​​​របស់​ប្រទេស​​​​​​​ចំនួន​ ១០០​លាន​ដុល្លារ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត។

 

ប្រធាន​ធនាគារ​កណ្ដាល​បង់ក្លាដេសប្រកាស​លា​លែង​​ ក្រោយ​​មាន​ការ​លួច​លុយទុនបម្រុង​​តាម​​អ៊ីនធឺណិត​
 

តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា លោក​ Rahman បាន​​ប្រគល់​​​ពាក្យ​លា​លែង​ពីតំណែង​​ទៅ​លោក​​ស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស ​Sheikh Hasina បន្ទាប់​ពី​​​លេច​ឮ​ព័ត៌មាន​ ថា​​​​ក្រុម​ Hacker បាន​​​​លួច​លុយ​​​ចេញ​ពី​​ធនាគារ​​​​​​​​កណ្ដាល​​​​បង់ក្លាដេស​ដែល​មាន​គណនី​​​​នៅ​​ធនាគារ​កណ្ដាល សហរដ្ឋអាមេរិក។

 

ប្រភព​សារព័ត៌មាន​ដដែល​បាន​ឲ្យ​​ដឹង​ទៀត​ថា ការ​លួច​លុយ​ធនាគារ​បង់ក្លាដេស​ខាង​លើ​ បាន​កើត​កាល​ពី​ខែ​​កុម្ភៈ​កន្លង​ទៅ​ ប៉ុន្តែ​​លោក​ Rahman មិន​បាន​​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល។

 

តាម​ការ​ឲ្យ​ដឹង​​ពី​​មន្ត្រី​ធនាគារ​កណ្ដាល​​បង់ក្លាដេស​ជា​ច្រើន​ថា ក្រុម​ចោរ​​​​ដែល​នៅ​ពី​ក្រោយ​ការ​លួច​​លុយ​​​​ធនាគារ​​នោះ បាន​​ចំណាយ​ពេល​​​​​សិក្សា​​អំពី​​ដំណើរ​ការ​​​ការងារ​​នៅ​ក្នុង​ធនាគារ​​​​​។ ដូច​នោះ​ក្រុម​ចោរ​អាច​​​​​ក្លែង​បន្លំ​លិខិត​ប្រកាស​​​​​​ជា​ច្រើន​​​​​ទៅ​ប្រើ​ប្រាស់​ដើម្បី​ស្នើ​សុំ​ផ្ទេរ​លុយ​​​ ​​​និង​​អាច​ស្នើ​​​ផ្ទេរ​លុយ​​កើន​ដល់​១​ពាន់​លាន​ដុល្លារ​ប្រសិន​បើ​​​​គ្មាន​​ការ​សង្ស័យ។

 

ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទេរ​លុយ​​​​ត្រូវ​បាន​បញ្ឈប់​ បន្ទាប់​ពី​​មាន​ការ​សង្ស័យ​​​​លើ​ការ​ស្នើ​ផ្ទេរ​លុយ​ខាង​​លើ។ ដោយ​ឡែក​ចំពោះ​បញ្ហា​ចោរកម្ម​តាម​បណ្ដាញ​អ៊ីនធឺណិត​​​ខាង​លើ​នោះ ​​រដ្ឋាភិបាល​​​បង់ក្លាដេស​​​ក៏​បាន​​​បន្ទោស​ទៅ​ដល់​ធនាគារ​កណ្ដាល​អាមេរិក​ផង​ដែរ​ចំពោះ​ការ​មិន​​​កត់​សម្គាល់​​​លើ​​ប្រតិបត្តិការ​​ស្នើ​សុំ​ផ្ទេរ​លុយ​​​​គួរ​​ឲ្យ​សង្ស័យ​ខាង​លើ៕​​​​​​​​​​​​

 

ចុចអាន៖ ញ៉ាំ​អស់​៩៣ដុល្លារ ឲ្យ​លុយ​ធីប​២០០០​ដុល្លារ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC

​​​​​​​​​

​​​​​​​​

​​​​​​​​​​​​​​​