​​អត្រា​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថយ​​ចុះ ដោយ​សារ​…

ក្រោយ​មាន​ការ​ដាក់​កុងត្រូល​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នា​ពេល​យប់ និង​ត្រួតពិនិត្យ​ការ​បើកបរ​ហួសល្បឿន​កំណត់ តាម​បណ្ដោយ​ផ្លូវជាតិ​សំខាន់ៗមួយ​ចំនួន កាល​ពី​ថ្ងៃ​ទី ១ ដល់ ១៤ មីនា ឆ្នាំ ​២០១៦ មក ឃើញ​ថា​ ការ​អនុវត្ត​នេះ បាន​ជួយកាត់​បន្ថយ​ចំនួន ​អ្នក​ស្លាប់ទូទាំងប្រទេស​មក​​ត្រឹម ៤៤ នាក់​ គឺ​តិច​ជាង ​បើ​ធៀប​នឹង​តួលេខ​មុនៗ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ ឧត្ដម​សេនីយ៍​ឯក​ រុន រ័ត្នវាសនា។

 

​​អត្រា​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថយ​​ចុះ ដោយ​សារ​…

 

 

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និងសណ្ដាប់​ធ្នាប់​សាធារណៈរូបនេះ​ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ៤៤ នាក់​​ដោយ​សេព​គ្រឿង​ស្រវឹង និង​បើកបរ​ហួស​ល្បឿន​កំណត់ គឺ​​មាន​អ្នក​ជិះ​ម៉ូតូ ៣៦ នាក់ ក្នុង​នោះ​មាន ២៥ នាក់​មិន​បាន​​ពាក់​មួកសុវត្ថិភាព​។

 

ឯកឧត្ដម​បាន​បញ្ជាក់​ថា៖ “ការ​ត្រួត​ពិនិត្យ​នេះ​មិន​មែន​តែ​នៅ​រាជធានី​មួយ​ទេ គឺ​ទូទាំង​រាជធានី​ខេត្ត​តែ​ម្ដង។ កន្លង​មក​យើង​តែង​​រឹត​បន្តឹង​នៅ​រាជធានី​ខ្លាំង ដោយសារ​​​អ្នក​ទទួល​ទាន​ជាតិ​​ជាតិ​ស្រវឹង បង្ក​គ្រោះ​ថ្នាក់​​ច្រើន។ អ៊ីចឹង​​ក្រោយ​ពេល​យើង​ចាប់​ផ្ដើម​ធ្វើ ឃើញ​ថា គ្រោះថ្នាក់​នា​ពេល​យប់​​មាន​ការ​ថយ​ផង​ដែរ…គាត់​ទទួលទាន ទទួល​ទាន​ចុះ តែ​សូម​កុំ​បើកបរ”។

 

ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹងមាន​ ៧ គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ និង​​តាម​បណ្ដានានា ដោយ​ខេត្ត​​ខ្លះ​មាន ១ គោលដៅ ខេត្ត​ខ្លះមាន​ ៤ គោលដៅ និង​ខេត្ត​ខ្លះមាន​ ៥ គោលដៅ។

 

ក្នុង​រយៈ​ពេល ១៤ ថ្ងៃកន្លង​មក​​នេះ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ បាន​ធ្វើការ​ឃាត់មធ្យោបាយ​ធ្វើ​ដំណើរចំនួន​ ២៤ ១០៧ គ្រឿង (គ្រប់​ករណី)។ ក្នុង​នោះ​ពិនិត្យ​ឃើញ​ អ្នក​មាន​ជាតិ​ស្រវឹងចំនួន​ ២ ១៨៧ នាក់ ដោយ​ ​១ ៩៤៤ នាក់ ត្រូវ​បាន​គេ​ធ្វើ​ការ​​ការ​អប់រំ៕

 

 

 

ចុចអាន៖ នគរបាល​នឹង​បង្កើន​ការ​រឹត​បន្តឹង​ច្បាប់​​ ទាក់ទង​រថយន្ត​ដឹក​ដី​ជ្រុះ​ដី ​រប៉ាត់រប៉ាយ​តាម​ផ្លូវ

 

អត្ថបទ៖ អ៊ុំ សុភក្តិ