បែបបទ​ថ្មី​ពេល​ចង់​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​បែប​បទ​និង​នី​តី​វិធី​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ ដែល​ម្ចាស់​កម្មសិទ្ធិ​ត្រូវ​ដាក់​ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិ​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន ឬ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត ដោយ​ត្រូវ​បំពេញ​បែប​បទ​និង​ភ្ជាប់​សំណុំ​ឯកសារ​ដូច​ខាង​ក្រោម៖​

 

 

បែបបទ​ថ្មី​ពេល​ចង់​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ

 

 

-បណ្ណ​សម្គាល់​យាន​យន្ត (ច្បាប់​ដើម)
-ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត​ដែល​មាន​ផ្ដិត​មេ​ដៃ​អ្នក​សុំ​ផ្ទេរ​កម្មសិទ្ធិ
-អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ដើម​ឬ​ច្បាប់​ចម្លង​ដែល​មាន​បញ្ជាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច
-បង្កាន់​ដៃ​ពន្ធ​ប្រថាប់​ត្រា លើក​លែង​តែ​ទោចក្រយានយន្ត ត្រី​ចក្រយានយន្ត​គ្រប់​ប្រភេទ និង​ត្រាក់​ទ័រ
-កិច្ច​សន្យា​ធានា​ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត។

 
ដោយ​ឡែក​សម្រាប់​យាន​យន្ត​​ផ្ទេរ​កម្មសិទ្ធិ​ឆ្លង​រាជធានី ខេត្ត ត្រូវ​ភ្ជាប់​ឯកសារ​ថត​ចម្លង​នៃ​បង្កាន់​ដៃ​បង់​ពន្ធ និង​ពាក្យ​សុំ​ចុះ​បញ្ជី​យាន​យន្ត​ដែល​មាន​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​ពី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ខេត្ត​ឬ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ដោយ​ត្រូវ​ផ្ទៀង​ផ្ទាត់​ជាមួយ​ទិន្នន័យ​ចុះ​បញ្ជី​យាន​យន្ត​តាម​ប្រព័ន្ធ​កុំព្យូទ័រ៕

 
អត្ថបទ៖ លឹម សុ​នា