កិច្ចប្រជុំ​នៅ​ហ្វីលីពីន៖ CNRP នៅតែប្រកាន់​ជំហរ​វប្ប​ធម៌​សន្ទនាគ្នា​


គណបក្សសង្គ្រោះជាតិ នៅតែប្រកាសបន្តរក្សាវប្បធម៌សន្ទនាគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដដែល បើទោះបីជាឯកឧត្តម សម រង្ស៊ី កំពុងរួបរឹតដោយបណ្តឹងនៅតុលាការច្រើន និងសកម្មជនខ្លួន​មួយចំនួន​កំពុងជាប់ពន្ធនាគារ​ក្តី។

ក្រៅពីសម្រេចក្នុងកិច្ចប្រ​ជុំគណៈកម្មាធិការអចិន្រ្តៃយ៍បក្សនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនថា គណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង នោះ អង្គប្រជុំនេះ ក៏សម្រេចផងដែរថា គណបក្សសង្គ្រោះ​ជាតិ​ ក៏ប្រកាន់ជំហរគាំទ្រវប្បធម៌សន្ទនាគ្នាដែរ។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ លើក​កម្ពស់​ និង​ពង្រឹងវប្បធម៌សន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហាជាតិដោយសន្តិវិធី៕ សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​