និស្សិត គង់ រ៉ៃ​យ៉ា ជាប់គុក​១​ឆ្នាំកន្លះ​ពាក់ព័ន្ធ​ការប្រកាស​បដិវត្តន៍​ព​ណ៌​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​

​នា​ថ្ងៃទី​១៥ ខែមីនា នេះ យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ ​៦​ខែ ពាក់ព័ន្ធ​នឹង​ការប្រកាស​បដិវត្តន៍​ព​ណ៌ ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ គង់ រ៉ៃ​យ៉ា ដែលជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ជាយ​រាជធានី​ភ្នំពេញ បន្ទាប់ពី​យុវជន​រូបនេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​ការប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

​តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ យុវជន​វ័យក្មេង​រូបនេះ ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​