ស្វី​ស​សន្យា​បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល និង​អភិបាលកិច្ច​ល្អ​កម្ពុជា

លោក Ivo Sieber ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជភ្នំពេញ៖ រដ្ឋាភិបាល​ស្វី​ស តាមរយៈ​ស្ថានទូត​ស្វី​ស​ប្រចាំ​កម្ពុជា បាន​សន្យា​បន្ត​ផ្តល់ជំនួយ​ថវិកា​គាំទ្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

លោក អ៊ី​វ៉ូ ស៊ី​បឺ (Ivo Sieber) ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​ស្វី​ស និង​ដៃគូ​អភិវឌ្ឍ​អឺរ៉ុប​ប្រចាំ​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ​ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អឺរ៉ុប ធានា​បន្ត​ជួយ​គាំទ្រ​ប្រជាជន​កម្ពុជា រដ្ឋាភិបាល និង​រដ្ឋសភា​ឆ្លើយតប​នឹង​បញ្ហា​ក្នុង​វិស័យ​នានា ដូចជា វិស័យ​អប់រំ សុខាភិបាល កសិកម្ម​សន្តិសុខ​ស្បៀង និង​ការ​កំណែទម្រង់​អភិបាលកិច្ច​ជាដើម ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា។

លោក​លើកឡើង​បែបនេះ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស្វី​ស ស្តីពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​ជំនួយ​មនុស្សធម៌ នៅ​រសៀល​ថ្ងៃទី១៥ ខែមីនា​នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស។ លោក Ivo Sieber ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ស្វី​ស​នេះ នឹង​ផ្តល់ជំនួយ​បច្ចេកទេស​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែមទៀត។

លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖«រដ្ឋាភិបាល​ស្វី​សមាន​មោទកភាព​ដែល​បាន ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​រួមគ្នា​របស់​អឺរ៉ុប ក្នុងប្រទេស​កម្ពុជា។ យុទ្ធសាស្ត្រ​អឺរ៉ុប​សម្រាប់​ប្រទេសកម្ពុជា ត្រូវបាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​រួមគ្នា ២០១៤-២០១៨។ រដ្ឋាភិបាល​ស្វី​ស បញ្ជាក់​សាជាថ្មី​ពី​ប្តេជ្ញាចិត្ត​របស់​ដៃគូ​អឺរ៉ុប គាំទ្រ​ឆ្លើយតប​នឹង​តម្រូវការ​របស់​កម្ពុជា ដូច​អ្វីដែលរដ្ឋាភិបាល​កម្ពុជា​បានកំណត់»។

ជាការ​ឆ្លើយតប លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​នាំពាក្យ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រមុខ​ទូត​កម្ពុជាបាន​អរគុណ រដ្ឋាភិបាល​ស្វី​ស ចំពោះ​ការចូល​រួមសហការ និង​រួមចំណែក​លើ​កម្ពស់​ស្ថានភាព​សង្គម ធនធាន និង​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​ក្រីក្រ​ប្រជាជន​កម្ពុជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បច្ចុប្បន្ន ប្រទេស​ស្វី​ស​ផ្តល់ជំនួយ​ប្រចាំឆ្នាំ ចំនួន ១២លាន​ហ្វ្រ​ង់​ស្វី​ស ស្មើនឹង ១២លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា។

គួរ​បញ្ជាក់ថា កិច្ច​សហប្រតិបត្តិ​រដ្ឋា​ភិ​បាល​ស្វី​ស និង​កម្ពុជា​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍ​ថ្នាក់​តំបន់​របស់​ស្វី​ស រួមមាន ភាពជា​ដៃគូ​ជាមួយនឹង​គណៈកម្មការ​ទន្លេមេគង្គ (MRC) កម្មវិធី​អភិបាលកិច្ច​ដីធ្លី​នៅ​តំបន់​ទ​ន្ល​មេគង្គ (MRLG) និង​កម្មវិធី RECOFT ប្រចាំ​កម្ពុជា៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​