ឯកឧត្តម សម រង្ស៊ី ថា អ្នកការពារ​ទឹកដី ត្រូវ​ជាប់គុក តែ​អ្នកធ្វើ​ឲ្យ​បាត់បង់​ទឹកដី ធ្វើ​ព្រងើយ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស បាន​រំ​ឮ​ក​ពី​តុលា​ការ ដែល​បាន​កាត់ទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១២ ដោយសារ​ការដក​បង្គោល​ព្រំដែន កាលពី​ចុងឆ្នាំ​២០០៨​។​

​ឯកឧត្តម សម រង្ស៊ី ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ថ្ងៃ​១៥ មីនា ២០១៦ ជា​ខួប​ទី​៥ នៃ​ថ្ងៃ​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បណ្តេញ​ខ្ញុំ​ពី​រដ្ឋសភា បន្ទាប់ពី​ខ្ញុំ​បាន​ត្រូវ​តុលាការ​អាយ៉ង កាត់ទោស​ឲ្យ​ខ្ញុំ​ជាប់ពន្ធនាគារ១២ឆ្នាំ ដោយសារ​ខ្ញុំ​បាន​ដក​បង្គោល ដែល​បរទេស​ឈ្លានពាន បាន​ចូលមក​បោះ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា នៅ​ភូមិ​កោះ​ក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ចុងឆ្នាំ​២០០៨។​

​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​រូបនេះ ក៏បាន​រំ​ឮ​ក​ដែរ​ថា បង្គោល​ព្រំដែន​នោះ គ្រាន់តែ​ជា​បង្គោល​តម្រុយ​ប៉ុណ្ណោះ ដែល​បរទេស​យកមក​ជន្ល ដើម្បី​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ដង​ព្រំប្រទល់​ដែន តែបើ​លោក​មិន​ប្រតិកម្ម​ទេនោះ បង្គោល​តម្រុយ​នោះ នឹង​ក្លាយទៅជា​បង្គោល​ស្ថាពរ ដូច​នៅ​តំបន់​ជាច្រើន តាម​ដង​ព្រំប្រទល់​ដែន​ជាមួយ​ប្រទេស​វៀតណាម ប្រវែង​ជាង ១២០០ គីឡូម៉ែត្រ​។​«​តែដោយសារ​ខ្ញុំ​បានធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ ផ្អើល​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ដក​បង្គោល​នោះ ទឹកដី​ខ្មែរ​នៅ​តំបន់​នោះ នៅតែ​គ្រប់គ្រង​ដោយ​ជន​ជាតិខ្មែរ​ដដែល ហើយ​ដីស្រែ​កសិករ​ខ្មែរ​នៅ​ទីនោះ នៅតែ​ជា​ទឹកដី​ប្រទេស​កម្ពុជា​ដដែល​»​។ នេះ​ជាការ​អះអាង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី មុននឹង​លោក​បន្ថែមថា «​ចម្លែក​ណាស់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ អ្នកការពារ​ទឹកដី ត្រូវគេ​តាម​ចាប់​ដាក់គុក តែ​អ្នកធ្វើ​ឲ្យ​បាត់បង់​ទឹកដី ធ្វើ​ព្រងើយ​ទៅវិញ​»៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​