សាលា​រាជធានី ផ្តើម​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​ក្រុង

សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ពិសេស​ខណ្ឌ​ទាំង៤ កណ្តាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៦តទៅ។ គម្រោង​នេះ នឹង​បញ្ចប់​នៅ ដំណាច់​ខែមេសា​ឆ្នាំ២០១៧។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញចេញផ្សាយនៅថ្ងៃទី១៥ខែមីនា មាន​ការងារសំខាន់ៗជាច្រើន​ដែល​ត្រូវធ្វើ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​នេះ ក្នុងនោះ​រួមមាន ការផ្លាស់ប្តូ​រសញ្ញា​ចរាច​រណ៍​ចាស់ និង​បំពាក់​ភ្លើង​ចរាចរណ៍​ថ្មី​សរុប​ចំនួន១០០ទីតាំង បំពាក់​កាមេរ៉ា​វីដេអូ​ចាប់​រូបភាព​ចលនា​យានយន្ត​ចំនួន១៨០គ្រឿង និង​CCTV កាមេរ៉ា​ចំនួន២៦គ្រឿង សម្រាប់​តាមដាន​ស្ថានភាព​ចរាចរណ៍​នៅតាម​ចំណុច​ផ្លូវ​ប្រសព្វ​នានា ក្នុង​ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និង​ខណ្ឌទួលគោក។

ក្រៅពីនេះ ក៏មាន​ការសាងសង់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​គ្រប់គ្រង​បញ្ជា​ចរាចរណ៍​មួយកន្លែង​ផង នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បញ្ជាក់ថា​តំបន់​អនុវត្តន៍​គម្រោង​នេះ ស្ថិតនៅតាម​ដងផ្លូវ និង​ប៉ែក​ខាងក្នុង​នៃ​ផ្លូវ​ខ្សែក្រវ៉ាត់​លេខ២៧១ ផ្លូវ​លេខ៥៩៨ ផ្លូវ​លេខ៣៣៧ ផ្លូវ​លេខ២៧៣ ផ្លូវ​លេខ៧០ តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ មហាវិថី​សម្តេច​សុធារស និង​មហាវិថី​ព្រះ​នរោត្តម។

សាលា​រាជធានី​សង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​យោគយល់ និង​ការចូល​រួមសហការ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ៕

 


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​