មន្ត្រី​ជំនិត​និង​ជា​អតីត​អ្នក​បើកឡាន​លោកស្រី​ស៊ូ​ជី ជាប់​ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​

​ចុងក្រោយ​ដូច​បាន​រំពឹងទុក​ជំនិត​មេបក្ស​ឈ្នះឆ្នោត​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​សភា​ជាន់​ទាប​លោក Htin Kyaw បាន​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នៅក្នុង​អាណត្តិ​ថ្មី​ជំនួស​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន​។ លោក  Htin Kyaw នឹងត្រូវ​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា​ខាងមុខ​ដ៏ ខ្លី​នេះ​ផងដែរ​។

​សភា​សហភាព​មី​យ៉ាន់​ម៉ា បាន​បោះឆ្នោត​ឲ្យ​លោក Htin Kyaw  ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ដោយមាន សំឡេងគាំទ្រ​៣៦០ ខណៈ តំណាង​ក្រុម​យោធា​លោក Myint Swe ទទួលបាន​សំឡេង​២១៣ និង​លោក  Henry Van Htio តំណាងរាស្ត្រ​ជនជាតិ​ឈិន​ដែល​តំណាង​ឲ្យ​ក្រុម​សភា​ជាន់ខ្ពស់​ទទួលបាន​គាំទ្រ​៧៩ នៃ​សំឡេង​សរុប​៦៥២​។ សំឡេងគាំទ្រ​នេះ ក៏មាន​ន័យ​ដែលថា លោក Myint Swe និង Henry Van Htio នឹងត្រូវ​ទៅកាន់​តំណែង​អនុ​ប្រធានាធិបតី​ទី​១ និង​ទី​២​។

​តំណែង​ប្រធានាធិបតី​ដែល​មកពី​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ប្រមុខ​បក្ស​គឺ​លោកស្រី ស៊ូ​ជី គឹជា​រឿង​ប្រវត្តិសាស្ត្រ​នយោបាយ​មួយ​របស់​មី​យ៉ាន់​ម៉ា ដែលមាន​មេដឹកនាំ​មកពី​បក្ស​ស៊ីវិល​នោះ ។ តែ​វា​មិនមែនជា​រឿង​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះទេ ដ្បិត​លទ្ធផល​នេះ ត្រូវបាន​គេ​រំពឹងទុក​តាំងពី​ដឹង​លទ្ធផល​នៃ​ការបោះឆ្នោត​មកម្ល៉េះ​។ នោះ ក៏​ព្រោះតែ​បក្ស​លោកស្រី​ស៊ូ​ជី បានទទួល​សំឡេង​នៅ​សភា​ទាំងពីរ​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត​ជ្រើសរើស​តំណែង​ប្រធានាធិបតី​ហើយ​។ បក្ស​លោកស្រី​ស៊ូ​ជី មានសំឡេង​៣៩០​នៃ​សំឡេងស​រុ​ប​ក្នុង​សភា​ទាំងពីរ​ថ្នាក់​។

​សូមបញ្ជាក់​ផងដែរ​ថា លោក​ប្រធានាធិបតី​ជិត​កាន់តំណែង Htin Kyaw គឺ​ជំនួយការ និង​មនុស្ស​ជំនិត​បំផុត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​។ ឥស្សរជន​វ័យ​៦៩​ឆ្នាំ​រូបនេះ គឹជា​មិត្តភក្តិ​របស់​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី តាំងពី​វ័យ​កុមារ​មកម្ល៉េះ​។ វត្តមាន​របស់លោក​ស្រី​សូ​ជី នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ គឺ​តែងតែមាន​លោក Htin Kyaw ជានិច្ច​។

​ក្រៅពី​ការបណ្តុះបណ្តាល​លើ​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស លោក Htin Kyaw ក៏បាន​បញ្ចប់​ការសិក្សា​ក្រៅប្រទេស​ក្នុងនាម​ជា​ជ័យលាភី​អាហារ​រូបករណ៍​នៅ​ចក្រភព​អង់គ្លេស​ផងដែរ​។ បន្ថែម​ពី​មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​មិត្តភក្តិ​តស៊ូ​ច្រើន​ទស្សវត្សរ៍​ហើយ​នោះ លោក Htin Kyaw ក៏​ជា​កវី និង​ជា​អតីត​អ្នក​បើកឡាន​ផ្ទាល់​ឲ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ។

​បើ​យោងតាម​ការអះអាង​រប​ស់លោក Zaw Min Kyaw ជា​មិត្តភក្តិ​របស់លោក Htin Kyaw ជាង​ម្ភៃ​ឆ្នាំ​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AP ប្រធានាធិបតី​កាន់តំណែង​លោក Htin Kyaw គឺជា​មនុស្ស​ម្នាក់​ដែល ស្ងប់​ស្ង​ត់ ស្មោះត្រង់ អំណត់ និង​ចូលចិត្ត​រស់នៅ​បែប​សាមញ្ញ​ទៀតផង​។​

​យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែល មិនអាច​មានលទ្ធភាព​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​