ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅ តុលាការ ពីបទរំលោភ ក្មេងស្រី អាយុ៥ឆ្នាំ នៅជាយដែន ប៉ោយប៉ែត

បន្ទាយមានជ័យ៖ បុរសវ័យ ៤០ឆ្នាំម្នាក់ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ស សុភក្ត្រា ប្រធានស្នាក់ការសន្តិសុខ បានចាប់ខ្លួនបញ្ជូនទៅតុលាការក្រោយពី ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី អាយុ០៥ឆ្នាំម្នាក់ ដែលជាកូនអ្នករស់នៅ ក្បែរផ្ទះគ្នានៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្រេច១លើក ត្រូវម្តាយក្មេងរងគ្រោះ ប្តឹងឲ្យប៉េអឹមចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦នេះ។

លោក ស ប៊ុនសឿង មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចយើង ធ្វើឡើងយោងតាមពាក្យ បណ្ដឹងលេខ ០១ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ របស់ម្ដាយកុមារី រង្រ្គោះឈ្មោះ គង់ សុខលី អាយុ៣៤ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ ទៅលើបុរសម្នាក់ឈ្មោះ ភឹម ភាព ហៅយក្ស បានរំលោភ សេពសន្ថវ: លើកូនស្រីរបស់គាត់។

ម្តាយក្មេងស្រីរងគ្រោះរៀបរាប់ថា មុនកើតហេតុកាលពីព្រឹកថ្ងៃទី១៤ ខែមិនា កន្លងទៅ កូនស្រីរបស់គាត់បាន ទៅលេងផ្ទះឈ្មោះ ភឹម ភាព ដែលជាអ្នក រស់នៅក្បែខាងគ្នា ក្រោយមកនៅវេលាម៉ោង១០ព្រឹក កូនគាត់ដើត្រឡប់មកវិញ ក៏បានប្រាប់គេឯងថា ពូភាពយករបស់គាត់ដាក់ ក្នុងរបស់នាង ស្រ្តីជាម្តាយចំឡែក ក៏ចាប់កូនពិនិត្យ ប្រដាប់ប្រដា ក៏ឃើញដាច់រលាត់ ទើបប្តឹងប៉េអឹមឲ្យចាប់ ខ្លួនជនសង្ស័យតែម្តង។ 

ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅ តុលាការ ពីបទរំលោភ ក្មេងស្រី អាយុ៥ឆ្នាំ នៅជាយដែន ប៉ោយប៉ែត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត