​ឆ្លង​ចរន្ត​​​អគ្គិសនី​ ខ្សែភ្លើងឆក់ ​​​ជាង​ផ្សារ​ពិតាន​ ២នាក់​ស្លាប់​​

​ខេត្តកំពត ​៖ កម្មករ​​ជា​ជាង​ផ្សារ​ពិ​តាន​ផ្ទះ​២​នាក់​​​ ត្រូវ​​​ចរន្ត​​អគ្គិ​ស​នី​​​​ខ្សែភ្លើង​ឆ្លង​​​ឆក់​​​ស្លាប់​​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​១និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​មីនា​ នេះ ​​នៅ​ការដ្ឋាន​សំណង់​សង់ផ្ទះ​សម្រាប់​​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ។

ជន​រង​គ្រោះ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ ​ជី​ន ​សុខ​មាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ​និង​ម្នាក់​ទៀត​​ ​ឈ្មោះ​ គី​ម ស្រ៊ា​ន់​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​ នៅ​ផ្ទះ​​ក្បែរ​គ្នា ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​​ចុះ​​ទៅ​ពិនិត្យកន្លែង​កើត​ហេតុ ​និង​ធ្វើ​កោសល្យវិច័យ​​សព បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ទាំង​២នាក់​​ពិត​ជា​ត្រូវ​​ចរន្ត​អគ្គិសនី​​​ឆ្លងភ្លើង​​ឆក់​​ ស្លាប់​​​​ប្រាកដ​មែន ​រួច​ក៏​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​​២នាក់​​​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​សំឡេង​ស្រែក​ទ្រ​ហោយំ​សោកស្តាយ​ពី​សំណាក់​ឪពុក​ម្តាយ ​និង​ក្រុម​គ្រួសារ គួរ​ឱ្យ​សង្វេគ ​៕

​ឆ្លង​ចរន្ត​​​អគ្គិសនី​ ខ្សែភ្លើងឆក់ ​​​ជាង​ផ្សារ​ពិតាន​ ២នាក់​ស្លាប់​​
​ឆ្លង​ចរន្ត​​​អគ្គិសនី​ ខ្សែភ្លើងឆក់ ​​​ជាង​ផ្សារ​ពិតាន​ ២នាក់​ស្លាប់​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត