Panasonic បរិច្ចាគអំណោយ អំពូលសូឡា ចំនួន ២,៤០០គ្រឿង ជូនដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងនាមជាផ្នែកមួយនៃ "គម្រោង  អំពូលសូឡា ១០០ពាន់គ្រឿង ជាសាកលរបស់ខ្លួន" Panasonic បានបរិច្ចាគអំណោយអំពូលសូឡាចំនួន ២,៤០០គ្រឿង ដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា ដែលអំពូលសរុបទាំងអស់ក្រោមគម្រោងមានចំនួន ៨,៩១៤គ្រឿង ដែលបានបរិច្ចាគជូនប្រទេសកម្ពុជា។ ពិធីចែកអំណោយបានប្រព្រឹត្តធ្វើឡើង នៅទីតាំង Panasonic Showroom ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ។

Panasonic បរិច្ចាគអំណោយ អំពូលសូឡា ចំនួន ២,៤០០គ្រឿង ជូនដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា

ការបរិច្ចាគអំណោយលើកនេះ គឺជាលើកទី៣ហើយ ក្នុងកិច្ចប្រឹងប្រែងក្រោម "គម្រោងអំពូលសូឡា ១០០ពាន់គ្រឿង" ក្នុងប្រទេសកម្ពុជា។ អំពូលសូឡាទាំងនោះ ត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាសង្គម ដែលជួបប្រទះដោយប្រជាជនរស់នៅក្នុងតំបន់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់។

លោក Hidehiko Kondo ប្រធានតំណាងសាខាប្រចាំប្រទេសកម្ពុជារបស់ Panasonic Asia Pacific Pte. Ltd. បានលើកឡើងថា៖ "យើងបានទទួលព័ត៌មានត្រឡប់ជាវិជ្ជមាន ពីអង្គការទាំងនោះ ហើយបានដឹងថា ប្រជាជនជាច្រើននាក់ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទ គឺមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយនោះទេ។ Panasonic នឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋសាជីវកម្ម ក្នុងសហគមន៍ខ្លួនបម្រើជូន ដែលមួយក្នុងនោះ គឺតាមរយៈការផ្តល់ជូននូវអំពូលបំភ្លឺប្រកបដោយសុវត្ថិភាព និងដែលមានលំនឹង"។

អំពូលសូឡានីមួយៗ ត្រូវបានភ្ជាប់ទៅនឹងបន្ទះសំយោគថាមពលព្រះអាទិត្យ។ តាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកកើតឡើងវិញ ផលិតផលមិនត្រឹមតែកាត់បន្ថយបញ្ហាប្រឈមរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការកាត់បន្ថយ ការបំភាយកាបូនឌីអុកសុីតផងដែរ។ Panasonic សង្ឃឹមថា អំពូលសូឡាដែលបានផ្តល់ជូន នឹងផ្តល់នូវជីវិតកាន់តែល្អប្រសើរ ពិភពលោកកាន់តែល្អប្រសើរ សម្រាប់ប្រជាជនកម្ពុជា និងចូលរួមចំណែកដល់ការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

Panasonic បរិច្ចាគអំណោយ អំពូលសូឡា ចំនួន ២,៤០០គ្រឿង ជូនដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា
Panasonic បរិច្ចាគអំណោយ អំពូលសូឡា ចំនួន ២,៤០០គ្រឿង ជូនដល់អង្គការមនុស្សធម៌ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ ក្នុងប្រទេសកម្ពុជា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត