រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)

ចិន៖ នារីវ័យក្មេងម្នាក់ បានធ្វើឲ្យមនុស្ស ពេញមួយទីក្រុង មានការភ្ញាក់ផ្អើល ដោយសារតែឈុតរ៉ូបកូនក្រមុំរបស់នាង ដែលវែងដូចជារថភ្លើងទៅហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនេះ ជាការដើរបង្ហាញម៉ូត នៅតាមដងផ្លូវរបស់តារាម៉ូដែលម្នាក់ បង្ហាញឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និងអស្ចារ្យមួយ ដែលកម្រនឹងមាន។

តាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ម៉ូដនៃឈុតកូនក្រមុំមួយនេះ បង្ហាញដោយហាងលក់សម្លៀកបំពាក់ មួយឈ្មោះថា Sweet Story ដើម្បីបង្ហាញពីភាពអស្ចារ្យ ល្អប្រណីត និងលក្ខណៈពិសេសជាច្រើនទៀត នៃរ៉ូបមួយនេះ។

រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)
ឈុតកូនក្រមុំដ៏វែង ដូចរថភ្លើង ត្រូវការមនុស្សជាច្រើន ជួយឈរកាន់ឲ្យ

អ្នកនាំពាក្យឲ្យហាង Sweet Story បានប្រាប់ឲ្យដឹងថា “រ៉ូបមួយឈុតនេះ ត្រូវច្នៃម៉ូត និងដេរវាឡើងដោយផ្ទាល់ដៃ ពីសំណាក់អ្នកជំនាញកាត់ដេរ ចំនួន២១នាក់ និងចំណាយពេលដល់ទៅ៣ខែ ដើម្បីសម្រេចវា។ ក្នុងនោះដែរ រ៉ូបនេះ មានប្រវែងដល់ទៅជាង ១០០ ម៉ែត្រ រីឯតម្លៃរបស់វាគឺជាង ៤៥,០០០ដុល្លារ”។

គូសបញ្ជាក់ផងដែរថា ថ្វីបើឈុតរ៉ូបអាពាហ៍ពិពាហ៍មួយនេះ មានប្រវែងដល់ទៅជាង ១០០ម៉ែត្រ យ៉ាងណាក្តី ក៏វាមិនអាច បំបែកំណត់ត្រាពិភពលោក (Guinness World Record) បាននៅឡើយដែរ ព្រោះថាម្ចាស់កំណត់ត្រា នៃឈុតរ៉ូបអាពាហ៍ពិពាហ៍ វែងបំផុតគឺមានប្រវែង ដល់ទៅជាង ២៥០០ម៉ែត្រឯណោះ៕

រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)
រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)
រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)
រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត