រហូតមកដល់​ពេលនេះ​ហើយ នៅតែមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​នាំ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​ទៀត​

6 Videos


​ទោះបីជា​មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ភាគ​ឥ​សាន្ត​យ៉ាងណាក្តី ក៏​មកទល់ពេលនេះ​សកម្មភាព​លូច​កាប់​ឈើប្រណិត​ទៅ​ប្រទេស​វៀតណាម នៅតែមាន នៅឡើយ ដែល​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​និយាយថា គឺ​អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ។

​ដូចជា​ករណី​នៅ​ខេត្ត​រតនគីរី ខេត្ត​មណ្ឌល​គី​រី មានការ​ឃុ​ប​ឃឹ​ត​គ្នា​មួយ​រវាង​អាជ្ញាធរ និង ឈ្មួញ​នានា បាន​នាំ​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅឡើយ ។ ប្រជាពលរដ្ឋ​ស្រុក​អូយ៉ាដាវ និង ស្រុក​លំផាត់​ចោទ​អាជ្ញាធរ​ថា បាន​ឃុ​ប​ឃឹ​ត​គ្នា លាក់​ឈើប្រណិត នៅ តាម​ដងអូរ យិន​តា​យ ដើម្បី​នាំចេញ​ទៅ​ប្រទេសជិតខាង តាម​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់ បើទោះបី​ជាមាន​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល​ឲ្យ​ទប់​ស្ដា​ត់​យ៉ាងណាក៏ដោយ ។​

M88


រហូតមកដល់​ពេលនេះ​ហើយ នៅតែមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​នាំ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​ទៀត​

​ប្រជាពលរដ្ឋ មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ និង សម្លេង បាន​ប្រាប់​អោយ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា ពួកគាត់​សង្កេតឃើញ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម និង តាម​ច្រករបៀង​នានា ដូចជា​ច្រករបៀង​ភូមិ​ចង ភូមិ​តា​ង៉ា ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី នៅមាន​ការ​លួច​នាំ​ឈើ​ខុ​ច្បាប់​នៅឡើយ ។​

រហូតមកដល់​ពេលនេះ​ហើយ នៅតែមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​នាំ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​ទៀត​

​ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​ធ្នង់ សុ​ក្រំ ផ្ចិ​ក ធ្នង់ និង ឈើទាល ដឹក​តាម​ចំនុច​អូរ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង ជាប់​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ តាម​បណ្តោយ​មាត់​អូរ តា​យ៉ាក ឆ្ពោះទៅ​ស្រុក​អណ្តូង​មាស ហើយ​គេ​ធ្វើ​ចរាចរណ៍​ដឹក​ដោយ​ម៉ូតូ នៅ​ពេលយប់​ជាច្រើន គ្រឿង​យកទៅ​គរ​ទុកជា​ច្រើន​ពាន់​ម៉ែត្រគូប សំរាប់​ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀត​​ណា​ម នៅពេលដែល​សភាពការណ៍​ស្ងប់ស្ងាត់ ។​

រហូតមកដល់​ពេលនេះ​ហើយ នៅតែមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​នាំ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​ទៀត​

​ប្រជាពលរដ្ឋ​ថា ឈើ​ប្រណីត​ទាំង​នោះគេ​បានគរ​ទុក និង ត្រៀម​នាំចេញ​​តាម​ច្រករបៀង ប៉ុស្តិ៍​ខ្លាធំ អូរ​បឿ​ក អូរ​តា​ង៉​ន អូរ​តា​ង៉ៃ អូរ​យិន​តែ អូរ​លាវ ក្នុងស្រុក​អូរ​​យ៉ា​ដាវ ជាប់​ព្រំប្រទល់​ស្រុក​លំផាត់ និង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែលមាន​​អ្នកដឹកឈើ​នាំចេញ ជាជនជាតិ​វៀតណាម​ទៀតផង ។​

រហូតមកដល់​ពេលនេះ​ហើយ នៅតែមាន​ការ​ឃុ​ប​ឃឹ​ត​គ្នា​នាំ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​ទៀត​

​លោក​ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យើង​ថា ករណីនេះ លោក​បាន​ចុះ​ពិនិត្យ​បាន​ចំនួន​៣​លើក​រួចមកហើយ ថែមទាំង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ និង ​ថវិការ​ដើម្បី​ចុះបង្ក្រាប​យូរ​មកហើយ តែ​រហូតមក​ដល់ពេលនេះ​មិនទាន់​ទទួលបាន​ការឆ្លើយ​ត​ពី​ថ្នាក់លើ​នៅឡើយ​ទេ​ ៕ ​សុថា​ត់​