បុក​ម៉ូតូ​ស្លាប់​ហើយ បន្តទៅ​បុកហាយ​ឡែ​ន​ឌ័​រ​យ៉ាងដំណំ​ទៀត​

6 Videos


​ភ្នំពេញ : យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​រថយន្ត Mini Cooper បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​ពេញទំហឹង ហើយ​រថយន្ត​បង្ក​នោះ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​ខាងលើ​នេ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​យប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ ៣១៧ កែង​នឹង​ផ្លូវ​លេខ ៥៥៦ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក ។​

បុក​ម៉ូតូ​ស្លាប់​ហើយ បន្តទៅ​បុកហាយ​ឡែ​ន​ឌ័​រ​យ៉ាងដំណំ​ទៀត​

M88


ប្រភព ​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ គេ បានឃើញ​រថយន្ត ម៉ាក Mini cooper ពណ៍​ទឹកក្រូច​ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0688 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៥៦ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា ៤ មិន​បន្ថយល្បឿន បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ ២០១៦ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2FM-4842 ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ប៉ើង​ប្រមាណ​ជិត ១០ ម៉ែត្រ ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ បន្ទាប់ពី​បង្កហេតុ​រថយន្ត​បង្ក មិនបាន​ឈប់​នោះទេ បន្ថែម​ល្បឿន​បំណង​គេចខ្លួន ក៏បាន​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែ​លបើក​ទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពីមុខ​ ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើករថយន្ត​បង្ក​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត ។​

បុក​ម៉ូតូ​ស្លាប់​ហើយ បន្តទៅ​បុកហាយ​ឡែ​ន​ឌ័​រ​យ៉ាងដំណំ​ទៀត​

ក្រោយ ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង ២ គ្រឿង និង ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក​សព​ជន រងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​ តាម​ប្រពៃណី ៕

សុខា​

បុក​ម៉ូតូ​ស្លាប់​ហើយ បន្តទៅ​បុកហាយ​ឡែ​ន​ឌ័​រ​យ៉ាងដំណំ​ទៀត​