ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

6 Videos


​ក្រោម​តំណក់ទឹកភ្នែក​ហូរ​ជ្រែក​កាត់​ផែនថ្ពាល់​ទាំង​សង ក្រុមគ្រួសារ​មួយ​ដែល​បាន​បែកបាក់​អស់​រយៈកាល ៤០ ឆ្នាំ បាន​ជួបជុំគ្នា​វិញ ក្រោម​បរិយាកាស​ដ៏​សែន​រំភើប​ស្ទើរតែ​រក​អ្វី​មក​ថ្លែង​ពុំបាន ។​

ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

M88


​តាមរយៈ​វីដេអូ​ដែល​រយៈពេល​ជាង ៥ នាទី បានបង្ហាញ​ពី​ការជួបជុំ​សាជាថ្មី​របស់​បងស្រី លី សៀវ​ហុង បងស្រី បូ និង ម្តាយ ដែល​បាន​បែកបាក់​គ្នា​តាំងពី​ជំនាន់ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ ការជួបជុំ​នេះ​ជាការ​ជួបជុំ​មួយ​ដែល​មិន​នឹកស្មាន​ដល់​សោះឡើយ​សម្រាប់​ក្រុមគ្រួសារ​សាច់ញាតិ​របស់​បងស្រី ព្រោះ​រយៈកាល​ជាង ៤០ ឆ្នាំ មកនេះ គាត់​ខិតខំ​ស្វែងរក​ណាស់ តែ​គ្មាន​ដំណឹង​សោះ មិនដឹងថា​ស្លាប់ ឬ រស់ ដោយ​ក្តី​អស់សង្ឃឹម ។

ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

​សម្រាប់​ពេលនេះ​អ្វីដែល​បងស្រី​គិតថា​គ្មាន​សង្ឃឹម​នោះ បែរជា​ផ្ទុយស្រឡះ ព្រោះ​វត្តមាន​សាច់ញាតិ​ដែល​គាត់​ស្វះស្វែង​តាមរក​អស់​រយៈកាល​ជា​យូរ បានបង្ហាញ​មុខ​តាមរយៈ​កម្មវិធី «​នេះ​មិនមែនជា​សុបិន​» ដែល​ធ្វើឱ្យ​គាត់​នឹកស្មាន​មិន​ដល់​ថា​មាន​ថ្ងៃនេះ​ទេ ។​

ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

​ភាព​ក្តុកក្តួល​អួល​ដើម​-​ក លាយឡំ​ដោយ​សម្រែក​ទឹកភ្នែក រួម​នឹង​ក្តីរំភើប និង អារម្មណ៍​ដែល​ជួបជុំគ្នា​រវាង​បងប្អូន រួមទាំង​ម្តាយ​ចាស់ជរា​ម្នាក់ បានធ្វើឱ្យ​ទស្សនិកជន​ហូរ​ទឹកភ្នែក​តាម​គ្រួសារ​មួយ​នេះ​ដោយ​ក្តី​ត្រែ​ក​អរ និង រំភើបចិត្ត​ឥតឧបមា ។​

ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

​ចង់ដឹងថា ការជួបជុំ​នេះ​ពោរពេញ​ដោយ​ភាព​ក្តុកក្តួល​អួល​ដើម​-​ក ក្រោយ​តំណក់ទឹកភ្នែក យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​នេះ ៕ សាកល

ពិតជា​រំភើប​ណាស់ បែក​គ្នា​ជាង ៤០ ឆ្នាំ ទីបំផុត​បាន​ជួបគ្នា​វិញ ក្រោម​តំណក់ទឹកភ្នែក …(​មាន​វីដេអូ​)

ពិតជារំភើបណាស់ បែកគ្នា ជាង ៤០ ឆ្នាំ ទីបំផុតបានជួបគ្នាវិញ ក្រោមដំណក់ទឹកភ្នែក …..

Posted by កំពូលអ្នកចែករំលែក on Tuesday, March 15, 2016