អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវបាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

កំពង់ស្ពឺ:
នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែត​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អញ្ជើញ​សួរសុខទុក្ខ​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់ដែល​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​បាននាំយក​មកពី​ខេត្ត​​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦​និង​បាន​វះកាត់​ប្តូរប្រឹស​បេះដូង​ដោយ​ជោគជ័យ​។​

អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវបាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

 អ្នក​មីង ញែ​ម សៀង អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួចខេត្តកំពង់ស្ពឺ ដែល​និយាយ​រាបរាប់​លាយឡំ​ជាមួយ​ទឹកភ្នែក ដោយ​សំពះថ្លែងអំណរគុណ ក្រុមគ្រួសារ​សម្តេច​តេ​ជោ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេច​តេ​ជោ​ដែល​បាន​ជួយសង្គ្រោះ​កូនប្រុស​​របស់គាត់​អោយ​រស់រាន​ម្តងទៀត។

អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវបាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

​គាត់​បា​បន្តថា​កូនប្រុស​របស់គាត់​មាន​ជំងឺ​ខូច​ប្រឹស​បេះដូង​តាំងពី​អាយុ​៦​ឆ្នាំ   ដោយគ្រួសារ​គាត់​ក្រីក្រ​ពុំមាន​លទ្ធភាព​យក​កូន​ទៅ​មន្ទី​ពេទ្យ​​បាន ប៉ុន្តែ​ជា​ភ​ព្វ​សំណាងបាន​ជួប​ជាមួយ​ក្រុមការងារ​សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​នៅពេលចុះទៅ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​​ឥតគិតថ្លៃ​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ខែកញ្ញាឆ្នាំ​២០១៥​កន្លងទៅ​។

អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវបាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)