​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ លំ​ហាត់​របៀប​ជួរ​ទ័ព កងរាជអាវុធហត្ថ​

បន្ទាយមានជ័យ:
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ជំនាញ លំ​ហាត់​របៀប​កងទ័ព ដល់​កងរាជអាវុធហត្ថ​ខេត្ត ប្រចាំត្រីមាស​ទី​១  មាន​រយ​:​ពេល ១៥ ថ្ងៃ ចាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​។​
            
​លោក ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សិក្ខាកាម​ទាំងអស់ មាន​ចំនួន​៦៥​នាក់ ក្នុងនោះ នាយ​កងរាជអាវុធហត្ថ ចំនួន​៣០​នាក់ និង​នាយរង​ចំនួន​៣៥​នាក់ មកពី​បណ្ដា​អង្គភាព​មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ និង​ការិយាល័យ​ខេត្ត ដើម្បី​ឲ្យ​យល់ដឹង​យុទ្ធសាស្ត្រ​កងទ័ព​។​
              
​លោក ឱ បូ​រិន្ទ បាន​និយាយ​ផ្ដាំផ្ញើ ដល់​សិក្ខាកាម​ទាំងអស់ ក្រោយពី​ហ្វឹកហាត់​របៀប​ជួរ​កងទ័ព ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុងការ​បំពេញភារកិច្ច នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​៕V​/S