អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

បន្ទាយមានជ័យ:
ប៉េអឹម​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង ៤:៣០ ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាម​ពាក្យបណ្ដឹង​លេខ​០១ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ របស់​ម្ដាយ​កុមារី​រងគ្រោះ​។​

​មន្ត្រី​ប៉េអឹម​ខេត្ត បានអោយដឹងថា ជនសង្ស័យ​នោះ ឈ្មោះ ភឹម ភាព ហៅ យក្ស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទ​រំលោភ​សេពសន្ថវៈ ជាមួយ​កុមារី​អាយុ​៥​ឆ្នាំ រហូត​ស៊ី​ជំរៅ​បានសម្រេច​ចំនួន​១​ដង ៕V/S

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​