សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

:
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។

ស្ថានីយថ្មីនេះមានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់ ហើយបង្កើតឡើងស្របពេលដែលមានតម្រូវការចាំបាច់ និងកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅម៉ោង ៨ៈ៣០នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕