ចាប់ផ្តើម​បន្តឹង និង​កំណត់​ផ្លូវ​សម្រាប់​រថយន្ត​ប្រភេទ​ធំ​បើក​ចូល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យោង​​តាម​​​​អង្គប្រជុំ​រ​បស់​គណៈ​ប​ញ្ជា​​ការ​​ឯកភាព​​រាជ​ធានី​​ភ្នំពេញ សាលា​​​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រឹត​​បន្តឹង​​​រថ​យន្ត​​​ធុន​​ធ្ង​ន់​​​ចេញ-​ចូល​​រាជ​ធានី​​ភ្នំពេញ ដោយ​​បាន​​ដាក់​ចេញ​នូវ​គោលការណ៍​​ចំនួន​៣ គឺ​កំណត់​តម្រាយ​ផ្លូវ​​រត់, កំណត់​ប្រភេទ​រថ​យន្ត និង​កំណត់​រយៈពេល​ ។ ប៉ា សុ​ជាតិ​វង្ស ៖ ត្រូវ​គ្រប់គ្រង​រថយន្ត​ធុន​ធំ​បើក​ចូល​រាជធានី​ភ្នំពេញ

ចំពោះ​ការ​​​ហាម​ឃាត់​​រថយន្ត​ធុន​ធ្ងន់​​ចេញ-​ចូល​រាជ​ធានី​ ប័ណ្ណ​ប្រភេទ A B C ម៉ោង​០៦​​ព្រឹក ​ដល់​ម៉ោង​០៩​​ព្រឹក​, ​​ម៉ោង​០៤​​រសៀល​ដល់​ម៉ោង​០៨​​យប់​ ។ ចំពោះ​ប័ណ្ណ​ប្រភេទ D ហាមឃាត់​ចេញ-ចូល​រាជធានី​ពី​ម៉ោង០៦​​​​ព្រឹក ​ដល់​ម៉ោង​០៨​​​យប់ ប៉ុ​ន្តែ​​អនុញ្ញាត​ឱ្យ​​ចរាចរ​២៤​ម៉ោង​លើ​២៤​ម៉ោង​ លើ​​តម្រាយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​បាន​រួម​មាន ៖ ផ្លូវជាតិ​លេខ​៦, ផ្លូវលោក​ឧកញ៉ា លី យ៉ុ​ង​ផាត់, ស្ពាន​ព្រែក​ព្នៅ, ផ្លូវ​កប់​ស្រូវ, កំណាត់​ផ្លូវជាតិ​លេខ​៤, ផ្លូវ​វេ​ង​ស្រេង, ផ្លូវជើង​​ឯក, ស្ពាន​​ព្រែក​​សំរោង, ផ្លូវ​ថៃ​ហ្គ័​រ និង​ផ្លូវជាតិ​លេខ​១ ​។

លក្ខណៈសម្បត្តិ​ដែល​រថយន្ត​ទទួល​បាន​ប័ណ្ណ​ចេញ-ចូល​រាជធានី​ភ្នំពេញ ត្រូវ​មានប័ណ្ណ​សម្គាល់​យានយន្ត, ប័ណ្ណ​បើ​កបរ, ឈៀក លិខិត​​ធ្វើ​​អាជីវកម្ម និង​ពន្ធ​​ផ្លូវ​ប្រចាំ​ឆ្នាំ​ ។ សូម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើឱ្យ​​បាន​ល្អ​ប្រ​សើរ​ ។​