នារី​ម្នាក់​ចេញពី​ក្លឹ​ប​ រក​ផ្ទះសំណាក់​ ជួប​ចោរ​​ប្លន់ភ្ជង់​យក​ម៉ូតូ​បាត់

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចេញពី​ក្លឹ​ប​ជិះ​ម៉ូតូ​ដើរ​រក​ផ្ទះសំណាក់​ចូល​​ដេក ​​ត្រូវ​​​ចោរ​​ភ្ជង់​ប្លន់​យក​ម៉ូតូទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ​មីនា​ ​​នៅ​ទល់មុខ​ផ្ទះ​អត់លេខ ផ្លូវ​លេខ​​៤៨០ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

​នារី​​រង​គ្រោះ​​ឈ្មោះលី​ន ​អាយុ​២១​ឆ្នាំ ​ស្នាក់​នៅ​​ខណ្ឌមានជ័យ ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ ​នាង​​ទើប​ចេញពី​ក្លឹ​ប​នៅ​ម្តុំ​វត្ត​ភ្នំ ​គោលបំណង​មក​រក​ផ្ទះសំណាក់​ដេក​នៅ​ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ដោយ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ម៉ាក​ZOOMER.X ពណ៌​ទឹកសមុទ្រ ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​៤៨០ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​​ ស្រាប់តែ​មាន​ជន​​២​នាក់ជិះ​ម៉ូតូ​ម៉ាកវ៉េវ​១​គ្រឿង មិន​ចាំ​ស្លាក​លេខ មក​កៀរ​​ម៉ូតូ​នាង​ឱ្យ​​ឈប់​រួច​​ដក​កាំភ្លើងខ្លី​​​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ដោយ​សុវត្តិភាព ។

ក្រោយ​ពេល​កើតហេតុ ​​ម្ចាស់​ម៉ូតូ​មិន​បាន​​​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុ​ស្ត៍​នគរបាលផ្សារ​ដើម​ថ្កូវ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍នោះទេ ៕