ហេតុផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ត្រូវរ៉ូវ​ជាមួយ​មនុស្ស​អ្នក​ស្រឡាញ់​

6 Videos


ចាន​នៅក្នុង​រាវ វា​តែងតែ​ប៉ះទង្គិច​គ្នា ហើយ​ទំនាក់ទំនង​ស្នេហា​ក៏​ដូចគ្នា គឺ​គេច​មិន​ផុត​ឡើយ​ពី​ការឈ្លោះប្រកែក​គ្នា តែ​យ៉ាងណាក្តី ពេលមកដល់​ផ្ទះ​រៀងៗ​ខ្លួន អ្នក​តែងតែ​ចង់​និយាយ​គ្នា​ឲ្យ​ដឹង​រឿង តែ​ពេលខ្លះ​មិន​ង​ចង់​ស្តាប់​សម្លេង ក៏​ប្រើប្រាស់​សារ​ដោះស្រាយ​គ្នា​ទៅវិញ តែ​ការគិត​បែបនេះ​គឺ​ខុស​ហើយ ។ ខាង​ក្រោយនេះ​ជាហេតុ​ផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៖

ហេតុផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ត្រូវរ៉ូវ​ជាមួយ​មនុស្ស​អ្នក​ស្រឡាញ់​

M88


​១/ បញ្ហា​ជាមួយ​ការកែសម្រួល​ក្នុង​ទូរស័ព្ទ ៖ ដោយសារតែ​គ្មាន​ភាសា​កាយវិការ និង ការបញ្ចេញ​នូវ​អារម្មណ៍ នាំ​ឲ្យ​ការប្រើប្រាស់​សារ​ពេលខ្លះ​មានការ​ភ័ន្តច្រឡំ​គ្នា ។

ហេតុផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ត្រូវរ៉ូវ​ជាមួយ​មនុស្ស​អ្នក​ស្រឡាញ់​

​២/ ការរង់ចាំ​ការឆ្លើយតប​សារ ៖ ពិតណាស់ នរណាម្នាក់​ក៏​ធ្លាប់​ទទួល​បទពិសោធ​ពី​ការរង់ចាំ​នេះដែរ ។ ពេលដែល​អ្នក​ចុច​បញ្ជូន​ផ្ងើ​សារ​ចង់បាន​ចម្លើយ​ពី​គេ​វិញ​ភ្លាមៗ​នោះ អ្នក​ត្រូវ​រង់ចាំ​ការសរសេរ​សារ​មកវិញ ហើយ​ពេលខ្លះ​ដោយសារតែ​ការរង់ចាំ​យូរពេក ក៏​អាច​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ក្តៅក្រហាយ​ផងដែរ ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ការសម្រុះសម្រួល​គ្នា​មិន​ងាយ​ទទួល​ភាពជោគជ័យ​ឡើយ ។​

ហេតុផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ត្រូវរ៉ូវ​ជាមួយ​មនុស្ស​អ្នក​ស្រឡាញ់​

​៣/ បាត់បង់​បទពិសោធ​ដ៏​មានតម្លៃ ៖ ការឈ្លោះប្រកែក​គ្នា​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង ។ ពិតណាស់ សេចក្តីស្នេហា​មនុស្ស​ពីរ​នាក់​នឹង​មិនអាច​ស្ថិតស្ថេរ​ឡើយ ប្រសិនបើ​គ្មាន​ការខ្វែងគំនិត​គ្នា ប៉ុន្តែ​ចំពោះ​សមត្ថភាព​ក្នុងការ​ដោះស្រាយ​វា​គឺ​យោងតាម​ការយល់ព្រម​សម្របសម្រួល​គ្នា​ទៅវិញទៅមក ។ ភាព​បិទបាំង​អារម្មណ៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​ពីក្រោយ​ផ្ទាំង​កញ្ជក់​នឹងមិន​អាច​ជួប​ស្នេហា​អ្នក​ឲ្យ​ដើរ​លើផ្លូវ​រួមគ្នា​នោះទេ ៕

ហេតុផល​បី​ដែល​អ្នក​មិនគួរ​ប្រើប្រាស់​សារ ដើម្បី​ត្រូវរ៉ូវ​ជាមួយ​មនុស្ស​អ្នក​ស្រឡាញ់​

​ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​ពួរ ស៊ីន​)