Q&A: តើ​អា​ការឈឺ​ពេល​មក​រដូវ​បែបណា​ដែល​ត្រូវ​ទៅរក​ពេទ្យ ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា ពេល​នាង​ខ្ញុំ​មក​រដូវ​ម្តងៗ​ច្រើនតែ​ឈឺពោះជាខ្លាំង ជាពិសេស​នៅ​ថ្ងៃ​ដំបូង​នៃ​វដ្ត​រដូវ ។ តើ​អា​ការឈឺ​រដូវ​នេះឈឺ​កម្រិតណា​ទើប​ហៅថា​ធ្ងន់ដែល​ត្រូវ​ទៅ​ត្រួតពិនិត្យ​ផ្នែក​ក្នុង ?

ចម្លើយ ៖ អាការ​ឈឺពោះ​ដោយសារ​មក​រដូវ​មាន ២ ប្រភេទ គឺ​ប្រភេទ​កើតរោគនិងមិនកើតរោគ ៖

M88


១ – អាការ​ឈឺពោះ​ប្រភេទ​មិនកើត​រោគ​វា​នឹងធ្វើ​ឱ្យ​ឈឺពោះ​រយៈពេល ១-២ ថ្ងៃ​ដំបូង​នៃវដ្ត​រដូវ​តែប៉ុណ្ណោះ ពោលគឺ​ឈឺ​អាច​ទ្រាំ​បាន​ដោយ​មិនចាំបាច់​លេបថ្នាំ​បំបាត់​ការឈឺចាប់​ទេ ។ មូលហេតុ​បណ្តាលមកពី​ការរួម​នៃ​សាច់ដុំ​ស្បូន​ដើម្បីកុំឱ្យ​រដូវ​មក​ច្រើន​រហូត​ទាល់តែ​ធ្វើឱ្យ​ធ្លាក់ឈាម ។​
២ – អាការ​ឈឺពោះ​ប្រភេទ​កើតរោគ​វា​នឹងធ្វើ​ឱ្យ​ឈឺពោះ​ខ្លាំង​រហូត​ទាល់តែ​ត្រូវ​លេបថ្នាំបំបាត់​ការឈឺចាប់។យើង​អាច​សង្កេត​ដឹងបាន​តាមរយៈ​ការបង្កើន​បរិមាណ​ថ្នាំដូច​ពីមុន​ធ្លាប់​លេប​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ២ គ្រាប់ ក៏​បង្កើន​ជា ៤ គ្រាប់ ឬ ប្តូរ​មក​លេបថ្នាំ Ponstan ។ អាការ​ឈឺ ពី ២-៣ ថ្ងៃ ក្លាយជា​ឈឺ​រហូត​អស់​រដូវ ឬ ស្ត្រី​ដែល មាន​អាការ​ធ្ងន់​នឹង​ឈឺពោះ​រហូត​ដោយ​មិន​ពាក់ព័ន្ធ​នឹង​រដូវ ។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​កើត​បណ្តាលមកពី​សន្ទះ​ស្រោប​ស្បូន​រីក​ខុស​កន្លែង ។ ក្រៅពីនេះបើ​ឃើញ​ក្នុង​អវយវៈ​ឆ្អឹងត្រគាក អូវែរ ដៃ​ស្បូន រហូត​ក្លាយជា​វាវ​ក្នុង​ពោះ​ក៏​អាចជា​មូលហេតុ​នៃ​ការកើត Chocolate Cyst សាច់​ដុះ​ក្នុង ស្បូន ស្បូន​រីក​ធំ និង មាន​យាវ​ក្នុង​ស្បូន ។

​ការព្យាបាល​ចាប់ផ្តើម​ពី​ការសាកសួរ​ប្រវត្តិ​ត្រួតពិនិត្យ​រាងកាយត្រួត​ឆែក​មើល​ផ្នែក​ក្នុង និង ធ្វើ​អ៊ុ​ល​ត្រា​សោ​ន ។ បើ​មិនមាន​គី​សិ៍្ត​មិនមាន​សាច់​ដុះ​យាវ​កើត​មិន​ច្រើន​ភាគច្រើន​គេ​ធ្វើការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អ័រម៉ូន​ដូចជា​ថ្នាំ​ពន្យារកំណើត​មាន​តាំងពី​លេប ចាក់ បង្កប់​ដាក់​កង ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​ត្រួតពិនិត្យ​ទៅរក​ឃើញថា​មាន​សាច់​ដុះ​គី​សិ៍្តឬវាវ​ដែល​កើត​ច្រើន​រហូត​ទាល់តែ​ធ្វើឱ្យ​អវយវៈ​ក្បែរ​ខាង​កើតមាន​បញ្ហា​ដូចជា​ពិបាក​មានកូន ពោះវៀន​ស្អិតឬបំពង់​នោម​ស្ទះ​ដោយសារ​វាវ​អ្នកជំងឺ​ប្រភេទ​នេះ​ត្រូវ​ព្យាបាលដោយ​ការវះកាត់ ៕​