(Video Highlight) Man City និង Atletico ទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League

ក្រុម Atletico Madrid បានផ្តួលក្រុម PSV Eindhoven ក្នុងលទ្ធផល ៨-៧ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមួយកាលពីថ្ងៃអង្គារដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League សម្រាប់បីរដូវកាលជាប់ៗគ្នា ។
2
ក្នុងការប្រកួតមួយគូទៀតនៅថ្ងៃដដែលនោះ ក្រុម Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងផ្ទះខ្លួនឯងជាមួយនឹងក្រុម Dynamo Kiev ដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយជាលើកទីមួយ។ ខ្សែការពារ Juanfran បានរកគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្តីសម្រាប់ក្រុម Atletico ក្រោយពីកីឡាករ Luciano Narsingh របស់ PSV បានស៊ុតបាល់ប៉ះរបារទីក្នុងការស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់មុននេះ។
1
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងជើងទីមួយដែលក្នុងពេលនោះក្រុមទាំងពីរបានបង្កើតឱកាសច្រើនដូចគ្នា ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ម្តងទៀតក្នុងការប្រកួតជើងទី២នៅម៉ោងធម្មតា ហើយនៅតែស្ថិតក្នុងលទ្ធផលស្មើដដែលក្នុងនាទីបន្ថែម១៥នាទីពីរដង ដែលនៅពេលនោះ ក្រុម Atletico ស្ទើរតែអាចរកគ្រាប់បាល់បញ្ចូលទីទៅហើយប៉ុន្តែ ធ្វើមិនបានសម្រេច។ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី កីឡាកររបស់ក្រុមទាំងពីរ បានស៊ុតបាល់ចូលទីរាល់បាល់ប៉េណាល់ទីទាំងអស់ នៅមុនពេល Narsingh បានស៊ុតបាល់ប៉ះទៅនឹងរបារទី ដែលនាំឲ្យអ្នកគាំទ្រដ៏ច្រើនកុះករនៅកីឡដ្ឋាន Vicente Calderon ត្រៀមធ្វើការអបអរ។ បន្ទាប់មក Juanfran បានស៊ុតបាល់ប៉េណាល់ទីចុងក្រោយនោះចូលទីយ៉ាងល្អ និងបានរត់ទៅកាន់កន្លែងស៊ុតបាល់ចេញពីជ្រុងដើម្បីធ្វើការអបអរពីអ្នកគាំទ្រ ខណៈដែលមិត្តរួមក្រុមរបស់គេក៏បានរត់តាមគេផងដែរ៕

ប្រភពព័ត៌មាន៖ Bangkok Post