Juventus សម្លឹង​រក​ការ​រា​រាំង​ក្រុម​ខ្លាំង Bayern នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ

ក្រុម Juventus នឹង​សម្លឹង​រក​​ការ​រា​រាំង​ការ​ប្រមាញ់​រក​ការ​ឈ្នះ​ពាន​របស់​ក្រុម​ខ្លាំង Bayern Munich តាម​រយៈ​ការ​មិន​ធ្វើ​​ឲ្យ​ការ​ប្រកួត​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​​យក្ស​របស់​ក្រប​ខ័ណ្ឌ Bundesliga មួយ​នេះ​ឡើយ​​។

juventusនេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ខ្សែ​បម្រើ Claudio Marchisio​ របស់​ក្រុម​សេះ​បង្កង់​។ ក្រុម Bayern នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ទទួល​ក្រុម​ម្ចាស់​ជើង​ឯក​អ៊ី​តាលី​មួយ​នេះ​នៅ​កីឡ​ដ្ឋាន Allianz Arena នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ ដោយ​សម្លឹង​រក​ការ​បំពេញ​ការ​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ជា​លើក​ទី​៥​​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ក្នុង​យុទ្ធ​​នា​ការ​​​នៃ​ក្រប​ខ័ណ្ឌ​កំពូល​របស់​អឺ​រ៉ុប​។ ជា​មួយ​គ្នា​នេះ បើ​​ផ្អែក​ទៅ​លើ​ទម្រង់​លេង​កាល​ពី​ការ​ប្រកួត​ជើង​ទី​មួយ​របស់​​ពួក​គេ ក្រុម Bayern របស់​លោក Pepe Guardiola ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ទទួល​ជោគ​ជ័យ​។

បើ​ទោះ​បី​មាន​បញ្ហា​នៅ​តំបន់​ការ​ពារ​កណ្តាល​កាល​ពី​៣​សប្តាហ៍​មុន​ក្នុង​ទីក្រុង Turin ក្រុម Bayern បាន​ផ្តល់​ឲ្យ​ក្រុម Juventus នូវ​កម្រិត​លេង​កីឡា​បាល់​ទាត់​ដ៏​អស្ចារ្យ​មួយ​តាម​រយៈ​ការ​​​នាំ​មុខ ២-០ នៅ​ត្រឹម​នាទី ទី​៥៥ នៅ​មុន​ពេល​ក្រុម​របស់​អ៊ី​តាលី​បាន​ធ្វើ​ការ​វាយ​បក​វិញ​​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធ​ផល ២-២ និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម Juventus ដែល​បាន​រង​បរា​ជ័យ ៣-១ ក្រោម​ស្នា​ដៃ​ក្រុម Barcelona ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​​ឆ្នាំ​មុន មាន​នូវ​ការ​ជៀ​ជាក់​ថា ពួក​គេ​មិន​ទាន់​ចាញ់​នៅ​ឡើយ​ទេ​។ Marchisio ទទួល​ស្គាល់​ថា Bayern កំពុង​មាន​ទម្រង់​លេង​ដ៏​អស្ចារា្យ ប៉ុន្តែ រូប​គេ​ជឿ​ជាក់​ថា ក្រុម​អា​ល្លឺ​ម៉ង់​មួយ​នេះ នឹង​ជួប​ភាព​ខ្លាំង​ផ្សេង​ៗ​គ្នា​នៅ​ពេល​ជួប​ក្រុម Juventus នៅ​ Allianz Arena​។ បច្ចុប្បន្ន Juventus មិន​ស្គាល់​ចាញ់​សោះ​ចំនួន​១៩​ប្រកួត​ជាប់​​ៗ​គ្នា ហើយ​អ្នក​ចាំ​ទី Gianluigi Buffon មិន​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​ឡើយ​​សម្រាប់​ការ​ប្រកួត​១០​លើក​។ ការ​ប្រកួត​នៅ​រាត្រី​​ថ្ងៃ​ពុធ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បី​​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

24.02.16 Juventus 2-2 Bayern Munich
11.04.13 Juventus 0-2 Bayern Munich
03.04.13 Bayern Munich 2-0 Juventus